​អាជ្ញាធរខេត្ត​ប៉ៃលិន រៀបចំ​ព្រះ​រាជពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៦១​អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល ដល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១០ នៃ​ការ​គ្រង​រាជសម្បត្តិ (​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤-​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤)

0

​ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលាខេត្ត​ប៉ៃលិន មាន​រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៦១​អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល ដល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១០ នៃ​ការ​គ្រង​រាជសម្បត្តិ (​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤-​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤) download (21)

ក្រោម​អធិបតីភាព​លោក អៀង វុ​ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ,​លោក ម៉ី មគ្គ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ,​លោក មៀ​វ សា​ម៉ៃ នាយក​រដ្ឋបាល​ស្តីទី​សាលាខេត្ត លោក​អភិបាល អភិបាលរងក្រុង​/​ស្រុក លោកស្រី មកពី​គ្រប់​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចំនួន​១០៨០​នាក់ ។​download (20)

នៅក្នុង​ព្រះរាជ​ពិធី​ដ៏​មហា​មង្គល បវរ​សួស្តី​នៃ​ព្រះ​រាជពិធី​ខួប​លើក​ទី​១០​នៃ​ការយាង​ឡើង​គ្រង រាជសម្បត្តិ​ដ៏​ឧត្តុង្គឧត្តម របស់​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នេះ អាជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្ស និស្សិត លោកតា លោកយាយ និង​ព្រះសង្ឃ​បាន​សម្តែង​វន្ទា​ថ្វាយ​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះរាជ​ហ​ឬ​ទ័យ និង​ព្រះរាជកិច្ច​ប្រកបដោយ​ព្រះ​គុណធម៌ មនុស្សធម៌​ដ៏​ថ្លៃថ្លា​ក្នុង​គ្រប់​កាលៈទេសៈ​ចំពោះ​ជាតិ មាតុភូមិ​និង​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។download (4)download (1)

ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​តែងតែបាន​ប្រោស​ព្រះរាជទាន​ព្រះ​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង ដល់​ប្រជារាស្ត្រ​ក៏ដូចជា​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​កសាង​សមិទ្ធផល​សង្គម​នានា រួមចំណែក​កសាង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ឲ្យ​បាន​រុងរឿង​ជា​លំដាប់ ជាពិសេស​ព្រះអង្គ​បាន​យាងចុះ​ជួប​ប្រាស្រ័យ​ជួប​ផ្ទាល់​សាកសួរ​សុខទុក្ខ​ប្រជារាស្ត្រ​តាម​បណ្តា​ខេត្ត​នានា និង​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័លក្រ មានទុក្ខ​លំបាក រងគ្រោះ​ដោយ​

download (2)ទឹកជំនន់ ដោយ​គ្រោះធម្មជាតិ​នានា ប្រកបដោយ​ព្រះរាជហឫទ័យ​មេត្តា ករុណា មុទិតា ឧបេក្ខា ជា​អនេក​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ជា​កូនចៅ​តែងតែ​ចងចាំ​ជានិច្ច​នូវ​ព្រះរាជ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជារាស្ត្រ​ខ្មែរ ។​​គួររំលឹកថា ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៥៣ ។download (20)

ទ្រង់​ជា​ព្រះរាជបុត្រ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ និង​សម្ដេច​ព្រះរាជអគ្គមហេសី ន​រោ​ត្ដម មុនិនាថ សីហនុ ។ ព្រះអង្គ​ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​កម្ពុជា បន្ត​ពី​ព្រះបិតា ដែល​ព្រះអង្គ​បានដាក់​រាជ្យ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤ ។ មុន​ពេលដែល​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​ក្លាយជា​ព្រះមហាក្សត្រ ព្រះអង្គ​មាន​គោរម្យ៍ងារ​ជា “​ស្ដេច​ក្រុមឃុន​” ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ទ្រង់​ព្រះរាជទាន នា​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់មក​ត្រូវបាន​ដំឡើង​ជា “​សម្ដេចព្រះ​បរមនាថ​” នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០៤ ។

​ព្រះ​រាជពិធី​រាជាភិសេក​ព្រះ​អង្គជា​ផ្លូវការ ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤ ។​ព្រះបរមនាមក្នុង​រាជ្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី គឺ​៖ “​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ ជាតិ សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯករាជ រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​” ប្រែ​សេចក្ដី​ថា​៖ “​អ្នកបម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមីភក្តិ និង​ភក្ដីភាព​។ មហាក្សត្រ​ដែល​ព្រះពុទ្ធ និង​ព្រះឥន្ទ្រ​លោក​ឧបត្ថម្ភ ។download (7)

អ្នក​រួបរួម​ខេមរជន​ទាំងអស់ ។ អ្នកការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា ព្រមទាំង​សុភមង្គល សេរីភាព និង​វិបុលភាព​របស់​ប្រជារាស្ត្រ ខ្មែរ​” ។ ចាប់តាំងពី​ព្រះករុណា ទ្រង់​បាន​ឡើង​គ្រង​រាជសម្បត្តិ​អស់​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ព្រះអង្គ​បាន​គង់នៅ​ជា​ម្លប់​ដ៏​ត្រជាក់​របស់ ប្រជារាស្ត្រ ខ្មែរ ប្រកបដោយ​សុខសន្តិភាព ការបង្រួបបង្រួម​ជាតិ ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​ជាតិ​មាតុភូមិ ប្រជាធិបតេយ្យ​បរិបូរណ៍​និង​បាន​លើកតម្កើង​មុខមាត់​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ ទាំង​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក ៕ អត្ថបទ​សេង សុវណ្ណារិទ្ធ​