លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ និងជាប្រធានអនុគណៈកម្មការផ្ដល់ពាក្យ ទទួលពាក្យ និងរៀបចំមណ្ឌលប្រឡង ខេត្តឧត្ដរមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្ដីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤

0

ឧត្ដរមានជ័យ៖ ថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ និងជាប្រធានអនុគណៈកម្មការផ្ដល់ពាក្យ ទទួលពាក្យ និងរៀបចំមណ្ឌលប្រឡង ខេត្តឧត្ដរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្រ្ដីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។ ដោយមានការអញ្ជើញពី តំណាងលោកស្នងការរងផែនការងារធនធានមនុស្ស តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងអគ្គស្នងការនគរបាលជាតិ តំណាងបណ្ឌិត្យសភានគរបាលជាតិកម្ពុជា លោកនាយការិយាល័យបុគ្គលិក និងកងកម្លាំងនគរបាលដែលមានភារកិច្ច៕ដោយ៖ភ្នំដងរ៉ែក