ឈើមូល​ប្រភេទ​ធ្នង់ ផ្ចឹក និង សុ​ក្រម ជាង ២០០​ដុំ​ត្រូវបាន លោក អ៊ា សុខា នាយក​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព បង្ក្រាបបាន​

0

​ព្រះវិហារ​៖​ឈើមូល​ប្រភេទ​ធ្នង់ ផ្ចឹក និង សុ​ក្រម ប្រវែង​១​ម៉ែត្រ​ជាង ២០០​ដុំ ដែល​ក្រុម​ឈ្មួញ​បាន​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ ត្មាត​ប៉ើយ និង​ភូមិ ក្រឡាពាស លួច​ចូលទៅ​កាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ត្រូវបាន​លោក អ៊ា សុខា នាយក​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព​ធ្វើ​ការចាប់​បង្ក្រាប​អូស​យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​ស្ពាន​តា​កឹង ។​ ​ ​ ​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី ០៨ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ នេះ លោក អ៊ា សុខា នាយក​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន ឈ្មួញ​មួយក្រុម​បាន​ដឹកឈើ​មក​លាក់ទុក​នៅក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។
លោក​បាន​បញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ ចុះទៅពិនិត្យ​ឃើញ​គំនរ​ឈើ​ដែល​ឈ្មួញ​បាន​លាក់ទុក​នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ រូបលោក និង​មន្ត្រីក្រោមឱវាទ បាន​ចុះទៅ​ដេក​យាម​ឈើ​នោះ ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ថ្ងៃទី ០៩ ខែ កុ​ម្ភះ​នេះ​ទើប​ត្រូវបាន​ចាប់​បង្ក្រាប​តែម្តង ឈើ​ទាំងអស់នោះ​ជា​ប្រភេទ​ឈើ​ធ្នង់ ផ្ចឹក និង​សុ​ក្រម មានមុខ​កាត់ ២០​សង់ទីម៉ែត្រ ទៅ ៣០ សង់ទីម៉ែត្រ មាន​ប្រវែង​១​ម៉ែត្រ ត្រូវបាន​ដឹកជញ្ជូន​យកមក​រក្សាទុក នៅ​ទីស្នាក់ការ​ជំរក សត្វព្រៃ​ស្ពាន​តា​កឹង ដើម្បី​ទុក​ដោះស្រាយ​តាម​និតិ​វិធី​។

រីឯ​ម្ចាស់​ឈើ​មានឈ្មោះ ណាន់ ថា​ប្រ​មួល​ទិញ​ឱ្យ​ក្រុមហ៊ុន​។​លោក អ៊ា សុខា​ បាន​ទទួលស្គាល់ថា ការចាប់​បង្ក្រាប​ពួក​ឈ្មួញ​នៅមាន​ចន្លោះប្រហោង ដោយសារ​ពួក​ឈ្មួញ​មាន​ល្បិចកល់​ខ្ពស់ យក​ប្រជាពលរដ្ឋ​ធ្វើជា​ខែល ក្នុងការ​បិទបាំង​នូវ​អំពើ​ល្មើសច្បាប់​របស់​ពួកគេ ។ ​

​ ​ទោះបីជា​យ៉ាងណាក៏ដោយ សមត្ថកិច្ចរ​វ​ប​ស់លោក និង បន្ត​សហ​ការណ៍​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​វែក​រកមុខ​ឱ្យឃើញ​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​អំពើ​ល្មើសច្បាប់​នេះ ។ នៅ​ភូមិ ក្រឡាពាស​ឃុំ​ព្រីង​ធំ​មាន​មេ​ឈ្មួញ​ដ៏​ធំ ម្នាក់​ឈ្មោះ​ទូច កំពុង​ប្រ​មួល​ទិញ​ឈើ​តាប់​ប្រភេទ​ឈើ​ធ្នង់ ឈើ​នាងនួន ដឹក​តាម​គោយន្ត​ច្នៃ​យកទៅលក់​ឱ្យ​ក្រុមហ៊ុន​ដ៏​ធំ មួយ​នៅ​ស្រុក​ជាំ​ក្សាន្ត ការដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ភូមិ ក្រឡាពាស​កាត់​ស្រុក​ជាំ​ក្សាន្ត​ទាំង​ថ្ងៃ​របស់​មេ​ឈ្មួញ​ឈ្មោះ ទូច មិន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ចេញមុខ សួរនាំ​ឡើយ​។

ការដឹកជញ្ជូន​ឈើ​ទាំង​ថ្ងៃ​របស់​មេ​ឈ្មូ​ញ​ដុះ​ស្លែ​ឈ្មោះ ទូច ខាងលើ គេ​បានដាក់​ការសង្ស័យថា សមត្ថកិច្ច​ជំនាញ​ទទួលបាន លាភសក្ការៈ យ៉ាងច្រើន សន្ធឹកសន្ធាប់ ពី​មេ​ឈ្មួញ​ម្នាក់នេះ លោក ម៉ក បញ្ញា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​បាន​ឆ្លើយថា​មិនបាន​ដឹង​ទេ​រឿង​មេ​ឈ្មួញ​ឈ្មោះ ទូច ឈរ​ចាំ​ទិញ​ឈើ​នៅ​ភូមិ ក្រឡាពាស​នោះ ។ ​ដោយ ឈឿង ចាន់unnamed unnamed (2)