​គ្រោះថ្នាក់​ចរាចរ​ស្លាប់​២​នាក់​របួស​២​នាក់​ទាំង​ព្រឹក​នៅ​ផ្លូវជាតិ​លេខ​៦

0

បន្ទាយ​មាន​ជ័​យះ យ៉ាងហោចណាស់ ក៏មាន​មនុស្ស​ស្លាប់ ២​នាក់​របួសធ្ងន់ ២​នាក់ ទាំង ព្រឹក​ថ្ងៃទី​៨ មិនា​ឆ្នាំ​២០១៤​ដោយ​គ្រោះថ្នាក់​ចរាចរ​មួយ​គួរ​ឲ្យ​ប​ន្ធ​ត់ នៅលើ​កំ ណាត់ ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ខាងលិច​សាលា​ក្រៅ ត្រង់ ផ្លូវ​លេខ​៦ អា ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សេរី​សោ​ភ​ណ្ឧ័ ខេត្តបន្ទាយមានជ័យ បង្ករ​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ុ​តូ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ។

លោក ស៊ីវ សុជាតិ អធិការនគរបាល​ក្រុង​សេរី​សោ​ភ​ណ្ឧ័​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដល់​ស្លាប់​ក្នុង​ហេតុ​ការ​ណ៏​នោះ​មានឈ្មោះ​ឡិច ឡើយ ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ​រស់នៅ​ភូមិ ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជា​និ​សិ​ត្ស ២.​ឈ្មោះ ហាប់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ពុំ​ស្កាល់​អត្តសញ្ញាណ ។​(​បើកបរ​ម៉ូតូ សេ ១២៥) ព​ណ៏ ខ្មៅ សេរី ឆ្នាំ​២០០៦​ពាក់​ផ្លាកលេខ​កំពុងចាម​១​ដេ ៣៨៨៩ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​

លឿន ដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​ម៉ុ​តូ​មួយគ្រឿង​ទៀត ម៉ាក​សេ ១២៥ សេរី​២០១៣ ព​ណ៏​ខ្មៅ​ពាក់​ផ្លាក់លេខ (​ប​.​ជ​) ១H ៨៧០៩ អ្នកបើកបរ (​មិន​ស្កាល់​អត្តសញ្ញាណ )​បាន បត់​ឆ្វេង​កាត់មុខ​ក្នុងពេល​កំពុងធ្វើដំណើរ រងរបួស​ធ្ងន់ ។​រីឯ​ជនរងគ្រោះ​ដល់​ស្លាប់​ជា​អ្នក​បុក បាន​បោក​ក្បាល​ទៅ​និង​សសរ​ង​ប​ង្កោ​ល​ភ្លើង បណ្ដាល​ឲ្យ​ស្លាប​ភ្លាម នៅ​កន្លែងកើតហេតុ ។​

លោក​អធិការ​បាន​បន្ត​រថា ក្រោយ​ហេតុ​ការ​សម​ត្ត​កិច្ច​បាន​ចុះ​វាស់វែង និង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បី​មក​ទទួលយក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​យ៏​និង បញ្ជូន​ជនរងគ្រោះ​របួសធ្ងន់​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​បង្គ​ល់​បូរី រីឯ​ម៉ូតូ​ទាំង ពី​គ្រឿង​ត្រូវបាន​ដឹក​យកទៅ​រក្សារ​ទុក​នៅ​អធិការនគរបាល​ក្រុង​សេរី​សោ​ភ​ណ្ឧ័ រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ។​ ​photo 1-1 photo 2-1