អាជ្ញាធរ​គ្រោង​រុះរើ​តូប​លក់ដូរ​អនាធិប្បតេយ្យ​នៅ​ប៉ែក​ខាងលិច​ផ្សារ​ដងទង់​នៅ​បំណាច់​ខែ​នេះ​

0

កោះកុង៖ តាម​ការ​បង្ហើប​របស់​អាជ្ញាធរខេត្ត​កោះកុង​ឲ្យ​ដឹងថា នៅ​បំណាច់​ខែ​នេះ តូប​លក់ដូរ​ដែល​បង្ក​ភាពអនាធិបតេយ្យ​នៅ​ប៉ែក​ខាងលិច​ផ្សារ​ដងទង់ នឹងត្រូវ​ចុះ​ធ្វើការ​រុះរើ​ហើយ​។​​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាល​ស្តីទី​ក្រុង​ខេមរភូមិន្ទ​ឲ្យ​ដឹងថា ការរុះរើ​នេះ គឺ​ធើ្វ​ឡើង​បន្ទាប់ពី​មានការ​ណែនាំ​

របស់ ឯកឧត្តម ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ក្នុង​បំណង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​យក​ទីកន្លែង​នោះ​ធើ្វ​ជា​ចំណតរថយន្ត​សាធារណៈ សម្រាប់​ភ្ញៀវ​មក​កំសាន្ត​នាឱកាស​បំណាច់​ឆ្នាំ​ខាងមុខនេះ ខណៈ​ខេត្តកោះកុង​នឹង​ធើ្វ​ជា​ម្ចាស់ផ្ទះ នៃ​ទិវា​បុណ្យ​សមុទ្រ​។​​DSC03192

បើតាម លោក ប៊ុន​ឈួ​យ ការរុះរើ​នឹង​ចែកចេញជា​ពី​ដំណាក់​ការ គឺ​នៅពេល​ព្រឹក​អាជ្ញាធរ​ទុក​ឱកាស​ឲ្យ​អាជីវករ​រុះរើ​ចេញ​ដោយ​ស្ម័ក្រចិត្ត រួច​យកទៅ​ដាក់តាំង​លក់​នៅ​ទីធ្លា​ខាងក្នុង​ផ្សារ​ដែល​អាជ្ញាធរ បានរៀបចំ​ជូន ចំណែក​ពេល​ល្ងាច​កម្លាំង​អាជ្ញាធរ​នឹង​ចុះ​ធើ្វ​ការរុះរើ​បើសិន​DSC03191

អាជីវក​រណា​មិន​ព្រម អនុវត្តតាម​។​​សូមបញ្ជាក់ថា តូប​លក់ដូរ​នៅ​ប៉ែក​ខាងលិច​ផ្សារ​ដងទង់​នោះ មាន​ប្រមាណ​ជិត​១០០​តូប ត្រូវបាន​អ្នកវិនិយោគ​ផ្សារ​ជួល​ឲ្យ​ទៅ​ក្រុមអាជីវករ​លក់ដូរ​ប​ណ្តោះ​អាសន្ន​៕