ពលរដ្ឋ​ជីខ​លើ បន្ត​ការតវ៉ា​ឲ្យ​ដោះលែង​តំណាង​របស់ខ្លួន​

0

​កោះកុង ៖ រហូតដល់​ពេលនេះ គឺមាន​រយៈពេល​៣​ថ្ងៃ​មកហើយ ដែល​ប្រជាពលរដ្ឋ​សហគម​ន៏​ព្រែក​ខ្សាច់​នៃ​ឃុំ​ជីខ​លើ បន្តធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​មាន​ដោះលែង​តំណាង​របស់​ពួកគាត់ ដែល​ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង S.E.Z របស់លោក​ឧក​ញ្ញ៉ា លី​យ៉ុង​ផាត់ ។​​

ក្រុមអ្នកតវ៉ា​នៅតែ​បន្ត​ប្រមូល​ផ្តុំគ្នា​ដោយ​បោះតង់​ដេក និង​ដាំបាយហូប​នៅមុខ​សាលាដំបូង​ខេត្ត​​តែម្តង ដោយ​ពួកគាត់​មាន​ចង​បដា និង រូបថត​សម្តេច​តេ​ជោ និង លោកជំទាវ ប៊ុន រ៉ានី​ហ៊ុនសែន ថែមទាំង​ចាក់​មេក្រូ​បំពង​សម្លេង​ស្រែក​រក​យុត្តិធម៌ និង​ទាមទារ​ដោះលែង​តំណាង​របស់គាត់ ទោះបី​មាន​ភ្លៀង​ធ្លាក់​យ៉ាងណា​ក៏​នៅតែ​តស៊ូ​ក្រាញននៀល​មិន​ទៅណា​ទេ ។14

ការតវ៉ា​របស់​សហគម​ន៏​នេះ ទោះជា​យ៉ាងណាក៏ដោយ​មិនមាន​ការ​អើពើ​ពី​អាជ្ញាធរខេត្ត ឬ ស្ថាប័ន​តុលាការ​ឡើយ​។​​មន្ត្រី​សាលាខេត្ត​ធ្លាប់បាន​និយាយ​នៅ​ចំពោះមុខ​អ្នកការ​សែត​ថា ឲ្យ​អើពើ​យ៉ាងម៉េច បើ​គេ​មិនបាន​ពឹងពាក់​យើង​ផង​នោះ ពោលគឺ​គេ​ពឹង​ទៅខាង​សង្គម​ស៊ីវិល​ទេ​។ ​

1 (4)គួររំលឹកថា លោក ផន ណុល តំណាង​ប្រជាពលរដ្ឋ​ឃុំ​ជីខ​លើ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ គឺ​លោក ​ខាំ សុ​ផា​រី សម្រេច​បង្គាប់​អោយ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់ពី​កោះហៅ​មក​បំភ្លឺ​និង សាកសួរ​រួច​៕1