កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ឃីម សុខឃាង អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតិតយុទ្ធជនកម្ពុជាស្រុកប្រាសាទសំបូរ ព្រមទាំងសហការីបាននាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៤,០០០,០០០រៀល( បួនលានរៀល) ប្រគល់ជូនក្រុមគ្រួសារសពលោកយាយ ពើយ ហ៊ុច ( ជាគ្រួសារពលី ) នៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលបានទទួលមរណភាព នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនេះដែរលោក ឃីម សុខឃាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច ហ៊ុន សែន ដែលតែងតែបារម្ភ និងយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន និងគ្រួសារពលីទាំងអស់នៅក្នុងស្រុកប្រាសាទសំបូរ ដែលបានតស៊ូការពារទឹកដី លះបង់ជីវិតសព្វបែបយ៉ាងក្នុងសម័យសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំដើម្បីចូលរួមការពារមាតុភូមិឲ្យរឹងរឿងរហូតដល់សព្វថ្ងៃ។
លោក ឃីម សុខឃាង ក៏បានកោតសរសើរ និងដឹងគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់នូវសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ ៕អត្ថបទ វេហាស៍