​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​មុខវិជ្ជា​យោធា​ចំណេះដឹង​ទូរ​ទៅ​ជំនាញ​អាវុធហត្ថ​ដល់​នាយ នាយរង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ឆមាស​ទី​២ ឆ្នាំ​២០១៤

0

ខេត្តព្រះវិហារ៖ ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​មុខវិជ្ជា​យោធា​ចំណេះដឹង​ទូរ​ទៅ​ជំនាញ​អាវុធហត្ថ​ដល់​នាយ នាយរង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ឆមាស​ទី​២ ឆ្នាំ​២០១៤​ក្រោម​អធិបតីភាព​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ។​​ ​លោក​អនុសេនីយ៍ទោ ជេ​ត

វណ្ណៈ នាយការិយាល័យ​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ខេត្ត​អាន​របាយការណ៍​ស្តីពី​លទ្ធផល​ហ្វឹកហ្វឺន​បំប៉ន​មុខវិជ្ជា​យោធា​រយៈពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ ខែតុលា ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៤ លទ្ធផល​ទទួលបាន​ជោគជ័យ​នៅក្នុង​របាយការណ៍​បាន​ឲ្យ​ដឹងថា រយៈពេល​១៥​ថ្ងៃ ដំណើរការ​ហ្វឹកហ្វឺន​ប្រព្រឹត្តទៅ​ប្រកបដោយ​លទ្ធផល​តួ​ជាទី​មោទន និង​សំរេចបាន​គោលដៅ​ហ្វឹកហ្វឺន​ក្នុង​ការផ្តល់​ចំណេះដឹង​បន្ថែម​អំពី​មុខវិជ្ជា​យោធា និង​ជំនាញ​អាវុធហត្ថ ដើម្បីអោយ​ទាហាន​ទាំងអស់​បាន​យល់​កាន់តែច្បាស់​លើ​ការងារ​នៅពេល​ចុះ​បំពេញបេសកកម្ម​ដែល​002

ថ្នាក់លើ​ផ្តល់អោយ សិក្ខាកាម​មាន​ចំនួន​៥០​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៤​នាក់ ដែលមាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ មេបញ្ជាការរង​ក្រុង ស្រុក ស្នាក់ការ​សន្តិសុខ នាយការិយាល័យ ជំនួយការ​ចំណុះ​មន្ទីរ​ទាំង​៥ ដែលមាន​ឋានរ​ន្ត​ស​ក្កិ​ចាប់ពី​ថ្នាក់​វរៈសេនីយ រហូតដល់​ព្រឹ​ន​បាល ការផ្សព្វផ្សាយ និង​ឧ​ទ្សេ​សនាម​បានធ្វើ​នូវ​ខ្លឹមសារ​ដកស្រង់យក​មេរៀន​ដែល​បានចង្អុលបង្ហាញ​ពី​ឯកឧត្តម​មេបញ្ជាការ​តាម​កម្មវិធី​ហ្វឹកហ្វឺន​របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​មក​បង្ហាត់បង្រៀន​ដល់​សិក្ខាកាម​តាមរយៈ​ក្រុម​យោធា​ដែលមាន​បទពិសោធន៍​ធ្វើជា​គ្រូ និង​បទ​ពី​សោធន៍​ការងារ​ច្រើន​ឆ្នាំ ។​​004

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មានប្រសាសន៍​សំណេះសំណាល​នឹង​ធ្វើការ​ផ្តាំផ្ញើ​ទៅដល់​សិក្ខាកាម​ទាំងអស់​ដែល​មានមក​រៀនសូត្រ នឹង​បញ្ចប់​បិទ​វគ្គ​ថ្ងៃនេះ ដោយ​ក្រោយពី​ទទួលបាន​ចំណេះដឹង​បន្ថែម​ពី​ការរៀនសូត្រ ត្រូវយក​ចំណេះដឹង​ទាំងអស់នេះ​ទៅ​បំរើ​ផលប្រយោជន៍​សង្គមជាតិ និង​ប្រជាជន​ឲ្យ​បានល្អ​ប្រសើរ ។001

ឯកឧត្តម​ក៍បាន​ថ្លែង​កោតសរសើរ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ខិតខំ​រៀនសូត្រ​ធ្វើ​ឲ្យ​វគ្គ​សិក្សា​ទទួលបាន​ជោគជ័យ ។ នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​ក៍បាន​រំលឹក​ដល់​នាយ​អាវុធហត្ថ​ទាំងអស់​ដែល​បាន​ឈរជើង​គ្រប់​គោលដៅ​ឲ្យ​បន្ត​បំពេញភារកិច្ច​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ដល់​ថ្នាក់ដឹកនាំ ក៍​ដូចជា​ប្រជាពលរដ្ឋនៅក្នុង​រដូវ​បុណ្យ​កឋិនទាន និង​បុណ្យអុំទូក​ជាដើម ។​