បន្ទាយមានជ័យះតូបលក់ខោអាវជជុសរបស់អាជីវករខ្មែរក្នុងអាគារចរ ផ្សាររោងគ្លឿស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃដែលនៅជាប់ នឹងព្រំដែនកម្ពុជានៃច្រកប៉ោយប៉ែតត្រូវអគ្គីភ័យឆាបឆេះអស់២០តូបកាលពីយប់ម៉ោង១០ថ្ងៃទី២៨តុលា២០១៤។តាមការអោយដឹងពីអាជីវករខ្មែរក្នុងផ្សាររោងគ្លឿ
បានអោយដឹងថា: ភ្លើងចាប់ផ្តើមឆេះតូបលក់ខោអាវជជុសពីលិចទៅកើតនៃល្វែងអាគារ អ. ប. ក. ជាប់និងបន្ទុប់ទឹកសាធារណ: ហើយបានរាលដាលរហូតឆេះអស់ ២០តូបជាប់គ្នាដោយមានការអន្តរាគមន៍ជួយពន្លត់ ពីក្រុមអាជីវករនិងសមត្ថកិច្ចថៃបានយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកពន្លត់និងបានយកគ្រឿងចក្រកាយតូបមួយខ្នងទើបភ្លើងមិនរាលដាលឆេះទៅតូបដទៃទៀត។អាជីវករបានអោយដឹងទៀតថាខណះមានភ្លើងឆេះទ្វារព្រំដែនបានបិទតែខាងភាគីថៃអនុញ្ញាត្តអោយសមត្តកិច្ចឬអាជីវករនៅខាងកម្ពុជាចូលទៅបាននោះទេ។
លោក អាន វណ្ណះ ប្រធានច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានអោយដឹងថា:ការឆេះតូបលក់ដូររបស់ពលរដ្ឋខ្មែរក្នុងផ្សាររោងគ្លឿយប់មិញខាងភាគីខ្មែរដូចជាសមត្ថកិច្ចពុំបានចូលទៅជួយទេព្រោះវាស្ថិតក្នុងដីថៃ តែលោកបានទំនាក់ទំនង់អោយខាងថៃបើកច្រកអោយអាជីវករខ្មែរចូលទៅមើលទំនិញរបស់ខ្លួនរួចត្រទ្បប់ចេញវិញ តាមការវាយតំលៃបឋមលើកការខូចខាត់នៃភ្លើងឆេះអស់ប្រហែល១០លានបាទ។
សូមបញ្ជក់ថានេះជាលើកទីពីរហើយនៃចុងឆ្នាំ២០១៤ដែលតូបលក់ដូររបស់អាជីវករខ្មែរក្នុងដីថៃនៃផ្សារមានពលរដ្ឋខ្មែរភាគច្រើនលក់ដូរមួយនេះត្រូវបានអគ្គីភ័យឆាបឆេះ៕