សៀមរាប ៖ ការត្បាញសូត្រ គឺជាសិល្បៈប្រពៃណីដ៏មានតម្លៃរបស់ជនជាតិខ្មែរ ដែលបន្តសារពើភាពមកជាច្រើនសតវត្សមកហើយ វាគឺជាស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះដែលត្រូវបានចងក្រង និងអភិវឌ្ឍន៍តាមរយៈគ្រឹះស្ថាន Institute for Khmer Traditional Textiles (IKTT) បានផ្តល់ឱកាសការងារដល់ស្ត្រីជនបទ ជួយលើកកម្ពស់ជីវភាព និងរក្សាបរិស្ថានប្រមាណ៧០នាក់មានការងារធ្វើ ដែលមានទីតាំងនៅក្នុងភូមិជប់សោម ច្បាមន ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
IKTT (Institut des Textiles Traditionnels Khmers) គឺជាអង្គការមួយស្ថិតនៅក្នុងខេត្តសៀមរាប ដែលចូលរួមជួយសង្រ្គោះ និងអភិរក្សសិល្បៈត្បាញសូត្របែបប្រពៃណីរបស់ខ្មែរ លោក Morimoto Kikuo គឺជាបុគ្គលសំខាន់ដែលបានបង្កើត IKTT នៅឆ្នាំ 1996 ដោយមានគោលបំណងស្តារវប្បធម៌ និងជីវិតបុរសស្ត្រីខ្មែរតាមបែបបុរាណ ពិសេសភាពនៃត្បាញសូត្រ បានរួបរួមអ្នកជំនាញមកពីតាមបណ្តាខេត្តផ្សេងៗ មកប្រមូលផ្តុំអ្នកដែលមានជំនាញអំពីត្បាញសូត្រ ដោយបច្ចេកទេសត្បាញ ជ្រលក់ពណ៌ ច្រើនបែបតាមការកាម៉ងទិញរបស់អតិថិជន ធ្វើឱ្យសូត្រមានភាពស្រស់ស្អាតលេចធ្លោគឺការប្រើពណ៌ធម្មជាតិ និងលំនាំដ៏ស្រស់ស្អាតដែលមានរូបតំណាងពីបេតិកភណ្ឌខ្មែរ ការផលិតសូត្រទាំងអស់ធ្វើឡើងតាមរបៀបប្រកបដោយកាកច្នៃធនធានធម្មជាតិ។
លោកស្រី បន្តថាបញ្ហាប្រឈម នៅចន្លោះខែ ៣ ខែ៤ និងខែ៥ នារដូវប្រាំង បង្ករឲ្យការចិញ្ចឹមដង្កូវនាងពិបាក មិនទទួលបានលទ្ធផលល្អនោះឡើយ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរកាម៉ង់ជាច្រើន ក្នុងនោះក៏បាននាំហ៊លផាមួងទៅប្រទេសជប៉ុនផងដែរ ក្នុងមួយឆ្នាំបានយកផលិតផលមកចូលរួមតាំងពិរពណ៌២ទៅ៣ដងផងដែរ លោកស្រីនិយាយថា សិល្បៈត្បាញសូត្របែបប្រពៃណីរបស់ខ្មែរ ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបង្ហាញពីភាពច្នៃប្រឌិត និងភាពរឹងមាំនៃវប្បធម៌ខ្មែរ និងជារូបមន្តដែលសំខាន់សម្រាប់ការរក្សា និងផ្សព្វផ្សាយសិល្បៈខ្មែរទៅកាន់សកលលោក បើយើងចូលរួមប្រើប្រាស់ផលិតផលនេះគឺជាមធ្យោបាយដើម្បីជួយសង្រ្គោះមរតកប្រពៃណីរបស់ជាតិយើង។ ដោយ ប៊ុន រដ្ឋា