ការឆាប់ប្រឡូកក្នុងរឿងភេទសម្ព័ន្ធពេក របស់យុវវ័យ ជាពិសេស សិស្សនិស្សិត ដែលកំពុងសិក្សា អាចជាបញ្ហាយ៉ាងស្មុគស្មាញ ទាំងក្នុង ពេលបច្ចុប្បន្ន ក៏ដូចថ្ងៃអនាគត។ផលប៉ះពាល់ ដែលយុវវ័យប្រឈមក្នុងការរួមភេទសម្ព័ន្ធ មុននឹងឈានដល់ការរៀបការគឺ មានផ្ទៃពោះ រំលូតកូន ឬ
មានកូនមុនបញ្ចប់ការ មានអារម្មណ៍សោកសៅ ដោយសារផ្លាស់ប្តូរដៃគូរួមភេទញឹកញាប់ កើតរោគនៅអវយវៈភេទ ការសិក្សាចុះខ្សោយ អាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះ។
ការដែលយុវវ័យប្រព្រឹត្តការរួមភេទសេរី កាន់តែខ្លាំងឡើងៗ ធ្វើឱ្យយល់ឃើញថា កិត្តិយស ឬតម្លៃរបស់ខ្លួន បើប្រៀបធៀបនឹងអ្នកដទៃ មានភាពខុសគ្នាឆ្ងាយណាស់ និងត្រូវគេបោកប្រាស់ម្តងហើយម្តងទៀត។យុវវ័យជាច្រើនដែលធ្លាប់មានបទពិសោធន៍ក្នុងការរួមភេទសម្ព័ន្ធ តែងតែប្រើប្រាស់ តណ្ហាជាចំណងស្នេហា ច្រើនជាងការកើតមានអារម្មណ៍ស្រលាញ់គ្នាដោយចិត្តនិងចិត្ត ជាពិសេស ចំពោះយុវវ័យជាស្ត្រីភេទ ពេលដែលជួបបុរសត្រូវចិត្ត ដែលមាន- អារម្មណ៍
គិតថា ខ្លួនឯងមានអតីតកាលមិនល្អ ។ដោយសារការចងចាំនូវរឿងអាក្រក់ៗនាកាលយុវវ័យ ជាច្រើននោះ ក៏នាំកើតមានគំនិតមួយមិនទុកចិត្តគ្នា មិនសូវចេះគោរពគ្នា ឬអាចឈានដល់ការបំផ្លាញជីវិតគូ ដោយសារជំងឺកាមរោគ ឬការរំលូតកូន ក៏មាន។ ដូចនេះ យុវវ័យ ពុំគួរប្រឡូកក្នុងល្បែងកាមគុណទេ គួរផ្តោតការយកចិត្តទុកដាក់ លើការសិក្សា ប្រសើរជាង៕