ខេត្តតាកែវ៖ ត្រៀមលោតឆត្រឆ្លងដែន មានអីអាវុធហត្ថខេត្តតាកែវបង្ក្រាបនិងរឹបអូសបានញ្ឆាក្រៀមជាង៦០គីឡូក្រាមប្រតិបត្តិការនេះ ធ្វេីឡេីងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំឆ្នាំ២០២៤ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ករណី រក្សាទុកដឹកជញ្ជូន ជួញដូរ កញ្ឆាស្ងួត ដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។ ជាលទ្ធផលត្រូវបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់( ស្រី០១ ) មាន៖ ១.ជនសង្ស័យឈ្មោះ អ៊ុ សុខ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( សុីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) ពិនិត្យគ្មានសារធាតុញៀន។ ២.ជនសង្ស័យឈ្មោះ សូ រំដួល ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ពិនិត្យគ្មានសារធាតុញៀន)។ដោយឡែក ឈ្មោះ អ៊ុ សុខ ចំពោះ ឈ្មោះ សូ រំដួល មិនពាក់ពន្ធ លោកព្រះរាជអាជ្ញា បានបង្គាប់មកជំនាញឲ្យជននេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ អ្នកទាំងពីរស្នាក់នៅ ភូមិពងអណ្តើក ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។ ដកហូតវត្ថុតាងមាន៖
១ – កញ្ឆាក្រៀមចំនួន១១៩កញ្ចប់ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥Kg ( កញ្ឆាស្ងួតសុទ្ធ )។ ២- ទូកកាណូ០១គ្រឿង ប្រវែង៨.១m ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស។ ៣ -ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO។
ក្រោយកម្លាំងជំនាញធ្វើការសាកសួរស្រាវជ្រាវបន្ថែមរួចមក នៅវេលាម៉ោង២១និង១៥នាទី កម្លាំង អ.ហ ស្រុកបូរីជលសារសហការជាមួយកម្លាំង អ.ហ ស្រុកកោះអណ្តែត និងកម្លាំង អ.ហ ខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ ៥៨ ឆ្នាំជនជាតិខ្មែរ មុខរបរលក់បាយ ( រក្សាទុកជួញដូរ) ស្ថិតនៅភូមិតាផាន់ ឃុំ ព្រៃយុថ្កា ស្រុក កោះអណ្តែត ខេត្តតាកែវ ។ វត្ថុតាងដកហូតមាន៖ ១- ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO.Nចុចពិល០១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការ អ.ហតាកែវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕