កំពង់ធំៈ ចំណតរថយន្តផ្សារកំពង់ថ្ម ស្ថិតនៅក្នុងភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៏ បានក្លាយទៅជាកន្លែងអាជីវកលក់ដូរ យ៉ាងអនាធិបតេយ្យ ដែលជាហេតុធ្វើឲ្យរថយន្តតាក់ស៊ីគ្រប់ប្រភេទ ពុំមានកន្លែងឈប់ចតរថយន្តចាប់មូយនោះទេ! បែជា មកចតចាប់មូយនៅលើផ្លូវជាតិធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់និងស្ទះចរាចរណ៏នៅតាមដងផ្លូវ!ចំណែកអាជ្ញាធរស្រុកមិនខ្ចីឈឺក្បាលហាលថ្ងៃនិងយកភ្នែកមើលសោះចំពោះបញ្ហាខាងលើនេះ!ឬមួយក៏បានទទួលលាភសក្ការៈសើមមាត់សើមករពីម្ចាស់ចំណតរថយន្តផ្សារកំពង់ថ្មឈ្មោះ ទង់ គឹមឡា ហើយមើលទៅបានសង្ងំស្ងៀមដូច្នេះ? ធ្វើឲ្យមានភាពអនាធិបតេយ្យ នៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន! ភាពគ្មានសណ្តាប់ធ្នាប់ទាំងនេះ
បានកើតឡើងជាយូរឆ្នាំណាស់មកហើយ ដោយក្រុមអ្នករត់តាក់ស៊ីបានមកចតចាប់ មូយនៅខាងក្រៅបេនពាស់វាលពាសកាលក្លាយទៅជាសកម្មភាពអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមផ្លូវសារធារណៈ!ចង់ឈប់ចតនៅត្រង់ណាក៏បានឲ្យតែបង់ប្រាក់ឲ្យអ្នកម៉ៅការចំណត់រថយន្ត គឺលោក ទង់ គឹមឡា!ចំណែក ទីតាំងដែលជាកន្លែងបេនរថយន្តដែលអ្នកម៉ៅដេញថ្លៃបានមក!គឺត្រូវបានម្ចាស់បេន ទុកជួលឲ្យ
អាជីវកលក់ដូរតូចធំកញ្ជើ ល្អី វិញព្រោះអាចយកតំលៃបានថ្លៃជាងចតរថយន្ត ដោយក្នុង១ កញ្ជើ ល្អី ចានដែកចាប់ពី ២.០០០៛ ទៅ ៣.០០០៛ ចំណែកអ្នកលក់បន្លែវិញទទឹង១ម៉ែត្រកន្លះឡើងទៅត្រូវបង់ឲ្យទៅអ្នកម៉ៅការចំណតរថយន្តចាប់ពី៥.០០០៛ ទៅ ១០.០០០៛ ក្នុង១ថ្ងៃៗដោយពុំទាន់គិតពីថ្លៃភាស៊ីភាស៊ីនោះទេ!!រីឯកន្លែងផ្ញើរកង់ម៉ូតូវិញបានយកទីតាំងរបស់សាលាបឋមសិក្សាស្ទឹងជីនិតធ្វើអាជីវកម្មដាក់ផ្ញើរកង់ម៉ូតូ
ក្នុងតម្លៃ១គ្រឿង១.០០០៛លើសសៀវភៅបន្ទុកដែលបានកំណត់និងឯកភាពដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ!ផ្សាកំពង់ថ្មបច្ចុប្បន្ននេះមានសភាពរញេរញ៉ៃយូរឆ្នាំណាស់មកហើយធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈដែលមុខមាត់និងសេចក្តីថ្ងៃថ្នូររបស់ស្រុកក៏ដូចជាមុខមាត់របស់ខេត្តកំពង់ធំ!ម្យ៉ាងវិញទៀតនោះផ្សារកំពង់ថ្មក៏ពុំ ទាន់បានធ្វើកំណែទំរង់ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឡើយនោះទេ!ដែលសម្តេចបានសុំឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យការធ្វើអាជីវកម្មភាស៊ីឡើងវិញ!ចំណែកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តវិញនោះ!ពុំគួរណាបណ្តែតបណ្តោយឲ្យអ្នកម៉ៅការដេញថ្លៃធ្វើអាជីវកម្មភាស៊ីផ្សាកំពង់ថ្មធ្វើព្យុះធ្វើភ្លៀងយ៉ាងដូច្នេះសោះ!ឬមួយក៏ លោក ទង់ គឹមឡា សំអាងខ្នងធំប៉ុណ្ណា?បានជាថ្លើមធំពាសមេឃ!មិនព្រមគោរពនិងប្រតិបត្តិតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះ? ។