កំពង់ធំ÷ ឯកឧត្តម ដៀបពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត ព្រះសត្ថាបារមី សៀង សុខ ព្រះមេគុណខេត្ត កងកម្លាំងទាំងបី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ អង្គការដៃគូ ប្រជាពលរដ្ឋ និងសិស្សនុសិស្សប្រមាណជាង១.០០០នាក់ បានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ និងទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ ២ធ្នូ ២០២៤) ស្ថិតនៅអាគារឡូវគឹមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៤។
ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានអានសុន្ទរកថាថ្លែងដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមិទ្ធីញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលមានអត្ថន័យដូចតទៅ÷ទី១-បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុមនៃសង្គម និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ទី២-រណសិរ្សគ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងរណសិរ្ស បង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ស្វែងរកប្រភពគាំទ្រឱ្យបានកាន់តែច្រើនឡើង ដើម្បីធានានិរន្តរភាព និងវឌ្ឍន ភាព នៃបេសកកម្ម រចនាសម្ព័ន្ធ និងបុព្វហេតុរបស់រណសិរ្ស។
ទី៣-រណសិរ្សគ្រប់ថ្នាក់ត្រូវបន្តអប់រំ បំផុសចលនា បង្ក្រាបការយល់ដឹងអំពីគោលនយោបាយ នានា របស់រាជរដ្ឋាភិបាល ឱ្យជ្រួតជ្រាបទូលំទូលាយក្នុងសង្គម និងការប្រមូលផ្តុំកម្លាំងមហាជន ពីគ្រប់ ស្រទាប់គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមគាំទ្រ និងអនុវត្តគោលការណ៍ និងគោលនយោបាយទាំងនោះ សំដៅ ចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានចក្ខុវិស័យ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុ ជា ជាពិសេស ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ទី៤-ចូលរួមក្នុងការតស៊ូប្តូរផ្តាច់ ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់ សាមគ្គីជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជា ជនឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហានៃយើង។ទី៥-ពង្រឹង និងថែរក្សាឱ្យបានរឹងមាំ នូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈ គោលជំហរ និងនយោបាយសតិអារម្មណ៍ តាមគោលការណ៍ -រក្សាចាស់ បង្កើនថ្មី។
ទី៦-ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូតសន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិ ការស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្នើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការកែទម្រង់ ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ»។ ទី៧-ត្រូវយកស្មារតី នៃអង្គមហាសន្និបាតរណសិរ្សលើកទី៦ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំ ទូលាយ បន្ថែមទៀតដល់គ្រប់មជ្ឈដ្ឋានសង្គម។
ចំណាប់អារម្មណ៍របស់តំណាងអង្គពិធីថ្លែងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីគឺ ចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុត របស់យើងទាំង
ការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។ រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីបន្តថែរក្សា។ រក្សាឧត្តមគតិស្នេហាជាតិ និងការបង្រួបបង្រួមជាតិរបស់អគ្គស្ថាបនិករណសិរ្ស២ធ្នូ។ ជំរុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឱ្យគាំទ្ររាជរដ្ឋាភិបាល។ លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ ជាមួយប្រជាជន បម្រើប្រជាជនឱ្យអស់កម្លាំងកាយចិត្ត។ បំផុសចលនាសមាជិក សមាជិការណសិរ្ស ទប់ស្កាត់ឱ្យបានដាច់ខាតនូវរាល់សកម្មភាពទាំងឡាយ ដែលនាំឱ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍ។ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក។ គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទលោក ធូ កែវមុន្នី