ខេត្តសៀមរាប៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បាននាំ យកអំណោយជា គ្រឿងឧបភោគបរិភោគ ឧបត្ថម ដល់ សាលាវិទ្យាល័យអប់រំពិសេសសៀមរាប ដែលជាសាលា បង្រៀនដល់ កុមារគថ្លង់ និងកុមារមានពិការភាព នៅខេត្តសៀមរាប។
សម្ភារៈដែល អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ឧបត្ថមរួមមាន ៖- អង្ករ ០១តោន – មី ០៥ កេសធំ – ត្រីខរ ០២ កេសធំ – ទឹកត្រី ១០យួរ – ទឹកស៊ីអ៊ីវ ១០យួរ – អំបិល ០១ប៉ាវធំ – ស្ករស ០១ប៉ាវធំ – ប្រេង ឆារ ០១កេស – ទឹកដោះគោ ០៥កេស និងសាប៊ូចំនួន១០ កញ្ចប់ធំផងដែរ ៕នាគសមុទ្រ