​សមត្ថកិច្ច​៣​ខេត្ត​តាម​ប្រមាញ់​ឃាតករ​ដៃដល់​ផ្តាច់ជីវិត​មេបញ្ជាការ​ខ្លួនឯង​នឹង​កាំបិត​​ផ្គាក់​អស់​ល័​ក្ខ​ត្រូវ​ចាប់បាន

0

​ខេត្តព្រះវិហារ !​ ឃាត់​ករ​ដៃដល់ ដែល​គេ​និយាយថា ជា​មន្ត្រី​យោធា បម្រើ​ការងារ​នៅក្នុង​អង្គភាព កងពលតូច​លេខ​៥១ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ប្រើ​កាំបិតផ្គាក់​កាំ​មេបញ្ជាការ​គរ​ខ្លួនឯង​ផ្តាច់ជីវិត នៅ​នឹង​ផ្ទះ​របស់ខ្លួន កាលពី​ច្រើន​ថ្ងៃ​កន្លងទៅ ហើយ​បាន​រត់គេចខ្លួន​មក​

ពួន​សម្ងំ​នៅ​ខេត្តព្រះវិហារ​នោះ នៅ​គ្រានេះ ត្រូវ បាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​៣​ខេត្ត រួមសហការ​ណ៏​គ្នា​ចុះ​ឃាត់ខ្លួន ក្រោម​អំណាច​ដីការ ពី​តុលាការខេត្ត​បន្ទាយមានជ័យ ។​​a1

​នៅក្នុង​ប្រតិបត្តិ​ការចុះ​ចាប់ខ្លួន​មន្ត្រី​យោធា ជា​ជនដៃដល់​ខាងលើ​នាយ​ប់​ថ្ងៃទី​២៨​តុលា​នោះ ត្រូវគេ​រាយ​ការ​ណ៏​ថា មាន​ហេតុ​ការផ្ទុះអាវុធ​តបត​គ្នា​ជាច្រើន​គ្រាប់ រវាង​អតីតមន្ត្រី​យោធា និង​សមត្ថកិច្ច​៣​ខេត្ត តាម​ប្រមាញ់ និង​ចាប់ខ្លួន ដែល​ការផ្ទុះអាវុធ​នោះ គ្រា​ជនដៃដល់​កំពុង​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​អាវុធ​វែង ធ្វើដំណើរ​មកដល់​ចំណុច​ភូមិ​ថ្នល់បំបែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ។​a2

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ទៀតថា មុន​ឈានដល់​ការចាប់ខ្លួន​ជនដៃដល់​បាន ជនដៃដល់​បាន​ប្រើ​អាវុធ​វែង បាញ់​តបត​ជាមួយ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច ក៏បាន​បាញ់​តបត​វិញ បណ្តាល​ឲ្យ​ត្រូវ​ជនដៃដល់​ចំនួន​២​គ្រាប់ ចំ​ភ្លៅ​ខាងស្តាំ ហើយ​ជិះ​ម៉ូតូ​ទៅមុខ​លែងរួច សមត្ថកិច្ច​ក៏​ធ្វើការ​ចាប់ខ្លួន​តែម្តង ។​ជនសង្ស័យ ត្រូវគេ​ស្គាល់ឈ្មោះ តែ ប៊ុនធឿន អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​យោធា បម្រើ​ការងារ នៅក្នុង​អង្គភាព កងពលតូច​លេខ​៥១ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ប្រើ​អំពើ​ហឹ​ង្សា ប្រើ​កាំបិតផ្គាក់​កាប់​មេបញ្ជាការ​គរ ខ្លួនឯង ចំនួន​២​កាំបិត​ចំក បណ្តាល​ស្លាប់​ភ្លាមៗ គ្រា​ដែល​ប្រធាន​គរ​រូបនោះ កំពុង​អង្គុយ​នៅលើ​គ្រែ​មុខផ្ទះ ជាមួយ​ភរិយា​របស់គេ ។​​

​សេចក្តី​រាយ​ការ​ណ៏​បាន​បន្តថា ជុំវិញ​ហេតុ​ការ​ណ៏ អតីតមន្ត្រី​យោធា​រូបនោះ ប្រើ​អំពើ​ហឹ​ង្សា​កាប់សម្លាប់ មេបញ្ជាការ​គរ របស់គេ​នោះ គឺធ្វើឡើង​ទាំង​បង្ខំចិត្ត​ប៉ុណ្ណោះ ហើយ​មូល​ហេតុនេះ អាច​កើតឡើង​ពី រឿង​ប្រចណ្ឌ រវាង​ភរិយារ​ជនដៃដល់ ជាមួយ​ប្រធាន​គរ​របស់គេ ។​ប្រភព​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹងថា មុនពេល​ហេតុ​ការ​ណ៏ កាប់​ប្រហារ​នោះ​កើតឡើង មេបញ្ជាការ​គរ បាន​ហៅ​ភរិយា​ជនដៃដល់ ឲ្យ​ទៅ​ជួយ​ដាំបាយ​នៅឯ ផ្ទះ ដោយ​បាត់​ប្រពន្ធ​យូរពេក ជនដៃដល់​ក៏​ទៅតាម ក៏​ឃើញ​ជនរងគ្រោះ បាន​ប្រើ​ពាក្យសម្តី​លែបខាយ ភរិយា​គេ ។​ប្រភព​បាន​បន្តថា នៅ​គ្រានោះ​ជនដៃដល់ ក៏​ប្រាប់​ឲ្យ​ប្រពន្ធ​ទៅផ្ទះ​វិញ តែ​ប្រពន្ធ​ថា​ចាំ​បន្តិចទៀត ប្តី​ក៏​ខឹង​ក៏​ទះ​ប្រ​ព្ធ​១​ដៃ ស្រាប់តែ​មេបញ្ជាការ​គរ​របស់គេ ក៏​ស្ទុះ​មក​ទះ​ជនដៃដល់​៣​កំភ្លៀង​ផ្ទួនៗ​គ្នា ។​

ភ្លាមនោះ អតីតមន្ត្រី​យោធា​រូបនោះ ក៏​វិល​ទៅផ្ទះ​ខ្លួន​វិញ ហើយក៏​បាន​ហៅ​លោក​មេបញ្ជាការ​គរ ឲ្យ​មកលេង គ្រា​កំពុង អង្គុយ​និយាយ​លេង​ជាមួយ​ភរិយា​គេ ជនដៃដល់​បាន​ដើរចូល​ទៅក្នុង​ផ្ទះ ទាញយក​កាំបិតផ្គាក់ កាប់​២​កាំបិត ផ្ទួនគ្នា បណ្តាល​លោក​ប្រធាន​គរ​រូបនោះ ដេកស្លាប់​នៅក្នុង​ថ្លុកឈាម នា​គ្រានោះ​ទៅ ។​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អំពើ​ឃាត​កម្មនេះ អាច​កើតឡើង​ពី​ភ្លើង​ប្រចណ្ឌ និង​នៅក្រោយ​ហេតុ​ការ​ណ៏​កាប់​ប្រហារ ជនដៃដល់​បាន​រត់គេចខ្លួន មក​ពួន​សម្ងំ​នៅ​ខេត្តព្រះវិហារ ។​a3

ចំណែក សមត្ថកិច្ច ក្រោម​ដីការ បង្គាប់បញ្ជា​ពី​តុលាការខេត្ត​បន្ទាយមានជ័យ បានធ្វើ​ការសហការ​ណ៏​មក​ខេត្ត​ឧ​ត្ត​ម​មានជ័យ និង​ខេត្តព្រះវិហារ រួមគ្នា​អនុវត្ត​ន៏​ដីការ ចុះ​ចាប់​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​សូមជម្រាបថា ក្រោយ​ហេតុ​ការផ្ទុះអាវុធ ជនដៃដល់ បាន​រង​នូវ​ការ​ត្រូវ​គ្រាប់កាំភ្លើង របស់​សមត្ថកិច្ច ចំនួន​២​គ្រាប់ បាក់​ភ្លៅ​ខាងស្តាំ ជនរងគ្រោះ ជា​ជនដៃដល់​នៅ​គ្រានោះ ត្រូវគេ​បញ្ជូនមក​ព្យាបាល នៅ​មន្ទីរពេទ្យ​១៦​មករា ខេត្តព្រះវិហារ​ទាំងយប់​ផងដែរ ៕