តាកែវ៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ព្រុំ សុន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការកោកសរសើអំពីស្នាដៃរបស់កងកំលាំងស្នងការដ្ឋាននគរបាលខេត្ដតាកែវ ក្នុងការបង្ការនឹងបង្ក្រាបបទល្មើសបានយ៉ាងរហ័ស និងធ្វើអោយបទល្មើសព្រហ្មទណ្ឌមានការថយចុះគួរអោយកត់សម្គាល់ រហូតដល់ ៤០% នៅក្នុងឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំចាស់ ២០២៣កន្លងទៅ ។ ដូច្នេះដើម្បីបង្កើននៅប្រសិទ្ធិភាពការងារអោយកាន់តែប្រសើរឡើង ស្នងការដ្ឋាននគរបាលខេត្ដតាកែវ ត្រូវបន្តរពង្រឹងកងកំលាំងនគរបាល ទាំងសមត្ថភាពលើចំនេះជំនាញ និងកងកំលាំងអន្តរាគមន៍ ជាពិសេសនគរបាលជំនាញព័ត៍មានវិទ្យា ក្នុងការទប់ស្កាប់បទល្មើសដែលកំពុងកើតមានឡើង តាមរយៈបច្ចេកវិទ្យា ហើយបានក្លាយជាបញ្ហាប្រឈមថ្មី ដែលតម្រូវអោយសមត្ថកិច្ចយើងត្រូវមានការយល់ដឹងខ្ពស់លើកិច្ចការងារនេះជាចាំបាច់ ។
ជាមួយគ្នានេះដែរលោក ស៊ុត ខុន អភិបាលរងខេត្ដតាកែវ ក៏បានជំរុញអោយស្នងការដ្ឋាននគរបាលខេត្ដ ត្រូវបន្តររក្សាការពារសន្តិសុខសាធារណៈអោយបានល្អ និងទប់ស្កាត់បង្ការបង្ក្រាបបទល្មើសនានាដែលកើតមានឡើងនៅតាមមូលដ្ឋាន ចោលួច ចោឆក់ ជាពិសេសក្មេងទំណើង គ្រឿងញៀន និងល្បែងស៊ីសងតាមអនឡាញ ។ ទន្ទឹមនឹងការបង្ការ និងបង្ក្រាបបទល្មើសនេះដែរ ស្នងការដ្ឋាននគរបាលខេត្ដតាកែវ ត្រូវបន្តរចុះធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងប្រជាពលរដ្ឋដែលហួសសុពលភាពនៅតាមមូលដ្ឋានផងដែរ ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានអោយដឹងថា ក្នុងឆ្នាំ២០២៤ មានបទល្មើសព្រហ្មទណ្ឌជារួមកើតឡើងចំនួន ២២៧លើក/ ៤៣៦លើក ថយចុះ ២០៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ០៩នាក់ របួស ៨៥នាក់ និងខូចខាតបាត់បង់ ទ្រព្យសម្បត្តិមួយចំនួនធំ ក្នុង ២២៧ករណីនេះ នគរបាលយើងបានធ្វើការបង្រ្កាបបាន ២២២ករណី បង្រ្កាបជាក់ស្ដែង ១៦៦ករណី តាមការស៊ើបអង្កេតស្រាវជ្រាវ ៥៦ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣០០នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ការងារបង្ការទប់ស្កាត់ និង បង្ក្រាបល្បែងស៊ីសងខុសច្បាប់រួមមានចំនួន ២១លើក ធ្វើការឃាត់ខ្លួនមនុស្ស ចំនួន ៦៧នាក់ ស្រី ០៧នាក់ បានចុះធ្វើកិច្ចសន្យាអប់រំ បិទទីតាំងបើកលេងល្បែងភ្នាល់តាមInternet ចំនួន ៤៩៧ទីតាំង និង ០៤ទីតាំងទៀតមានអាជ្ញាប័ណ្ណត្រឹមត្រូវ ។ ការងារបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង បង្ក្រាបរួមមានចំនួន ៥០ករណី មុខសញ្ញា ចំនួន ១៩៧នាក់ ក្នុងនោះ វិធានការច្បាប់បញ្ជូនទៅតុលាការចំនួន ៤៨ ករណី ចំនួន ១៧៩នាក់ វិធានការរដ្ឋបាលធ្វើកិច្ចសន្យាអប់រំចំនួន ០២ ករណី ចំនួន ១៨ នាក់ ។ បង្ក្រាបករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន ២៨៩ ករណី ឃាត់ខ្លួនចំនួន ៦៥៣នាក់ ស្រី ២៦នាក់ បានបញ្ជូនទៅតុលាការ ក្នុងនោះបានដកហូតវត្ថុតាងថ្នាំញៀនមេតំ ហ្វេតា មីន ICE ចំនួន១,៦២៤.៥២ ក្រាម បង្រ្កាបទីតាំងដាំដំណាំកញ្ឆា ចំនួន ០៥លើក ស្មើនឹង ២៧ទីតាំង បានកាប់ និង ដុតបំផ្លាញចោលដើមកញ្ឆាចំនួន ១៣,៤៨២ដើម លើផ្ទៃដី៥,២២២ម៉ែត្រការ៉េ និងបំផ្លាញតង់ស្ដុកទឹកសម្រាប់ ស្រោចស្រពចំនួន ២៦តង់ នឹងបន្តរចុះផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនបានចំនួន ១,៨៣៥លើក អ្នកចូលរួម ចំនួន ១១៣,៨៧២នាក់ ស្រី៥២,២៨៤ នាក់ ៕តាកែវ