​ប្រេងឆា​ចំនួន​៤៧​កា​ដុង​ត្រូវបាន​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ធ្វើការ​ដកហូត​

0

​សៀមរាប : នៅ​យប់​ថ្ងែ​ទី​២៩​ខែតុលា​ឆ្នាំ​២០១៤​នេះ​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានដឹង​នាំ​កម្លាំង​ក្នុង​អង្គ​ភាពចុះ​ប្រតិ​ប​ត្ត​ការណ៍​ធ្វើការ​ត្រួតពិនិត្យ​និង​បាន​ដកហូត​នូវ​ប្រភេទ​ប្រេងឆា​បាន​ចំនួន​៤៧​កា​ដុង​

ដោយ​ក្នុង​មួយ​កា​ដុង​មាន​ចំនួន​៣០​លិ​ត ។ លោក​វរសេនីយ៍ឯក សឿន សេន បានអោយដឹងថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ដើម្បី​ការ ការពារ ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​ធ្វើការ​បង្ក្រាប​អោយ​ខាន​តែ​បាន​នូវ​បទល្មើស​សេដ្ឋកិច្ច​គ្រប់​ប្រភេទ​ក្នុង​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​អោយមាន​កំរិត​ទាប​និង​ឈានទៅ​លុបបំបាត់​ទាំងស្រុង​ផង​នោះ ។2

ជាក់ស្តែង អាជីវករ​លក់ដូរ​ម្នាក់​នៅត្រង់ចំណុច​ក្នុង​សង្កាត់​គោកចក ម្តុំ​ផ្សារ​ដើម​ក្រឡាញ់​ក្រុង​សៀមរាប បាន​ចូលរួម​សហការ​ណ៍​ជាមួយនិង​សមត្ថកិច្ច​អោយ​ចុះ​មកជួយ​ធ្វើ​អន្តរាគមន៍​និង​ត្រួត​ពិនិត្យមើល​នូវ​ប្រភេទ​ប្រេងឆា​ដែល​អាជីវករ​ម្នាក់​បាន​ទិញ​ពី​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ​យកមក​លក់​នៅ​ខេត្តសៀមរាប​មាន​ស្ថានភាព​ដុំៗ​ហើយ​កក​ប្រេងឆា​នៅក្នុង​កា​ដុង​សឹងតែ​គ្រប់កា​ដុង ទាំងអស់ ។

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បន្ត​អោយដឹងទៀតថា​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ​ចំពោះ​ប្រភេទ​ប្រេងឆា​ទាំង​៤៧​កា​ដុង​នេះហើយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ជំហាន​ដំបូង​ថា​ប្រេងឆា​ទាំងអស់នេះ​គឺជា​ប្រភេទ​ប្រេងឆា​ដែល​ខូចគុណភាព ។1

បច្ចុប្បន្ន​ប្រេងឆា​ទាំង​៤៧​កា​ដុង​នេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​យកមករ​ក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕​ដោយ លោក ព្រិន្ទបាលទោ ខេង ខេមរា​