សៀមរាប ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្រោមអធិបតីភាព លោក ហែន ពុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងលោកមេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ មាតា បីតា របស់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤។
លោក អភិបាលរងខេត្ត បានឧបត្ថម្ភថវិកាដល់យោធិនជ្រើសរើសថ្មី ចំនួន ២,០០០,០០០រៀល និងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភថវិកា ចំនួន ២,២០០,០០០រៀល ដល់យោធិនជ្រើសរើសថ្មីចំនួន៧៨នាក់ និងគ្រូ ចំនួន០៦នាក់ ក្នុងម្នាក់ទទួលបាន ៥០,០០០រៀលផងដែរ ៕