​អ៊ីរ៉ង់​ចង់ឱ្យ​លោកខាងលិច​លុបចោល ការដាក់ទណ្ឌកម្ម​ទាំងឡាយ មុន​កិច្ច ពិភាក្សា​បរមាណូ​

0

​សារព័ត៌មាន​AFP កាលពី​ថ្ងៃទី​២៩ ខែតុលា បាន​ផ្សព្វផ្សាយ​ថា ប្រធាន​គណៈ ក​ម្មា​ធិ​ការ​កិច្ចការបរទេស និង​សន្ដិសុខ ជាតិ​អ៊ីរ៉ង់ លោក Alaeddin Borou-jerdi បានឱ្យដឹងថា រដ្ឋាភិបាល​តេ​អេ​រ៉ង់ ចង់ឱ្យ​លុបចោល​ការដាក់ទណ្ឌកម្ម​ទាំង ឡាយ​របស់លោក​ខាងលិច​មកលើ ប្រទេស​នេះ​មុនពេល​

ឈានដល់​កិច្ច​ព្រម ព្រៀង​ស្ដីពី​កម្មវិធី​បរមាណូ ។ ​ការប្រកាស​ខាងលើ​កើតឡើង​ចំ ពេលដែល​ប្រទេស​ពាក់ព័ន្ធ​កំពុង​ខិតខំ ឈានទៅរក​កិច្ចព្រមព្រៀង​ស្ដីពី​កម្មវិធី បរមាណូ​ជា​លើកចុងក្រោយ​បង្អស់រ​វា​ង ក្រុម​ប្រទេស​៥​បូក​១ ដែលមាន​អង់គ្លេស អាមេរិក ចិន បារាំង រុស្ស៊ី និង​អាល្លឺម៉ង់ ដែល​ត្រូវ​សម្រេច​ចុងក្រោយ​នា​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ​តាម​ប្រសាសន៍​លោក Alaeddin Boroujerdi ការលុបចោល​ទណ្ឌកម្ម តាម​ដំណាក់កាល​ដូច​សំណើ​របស់ អាមេរិក​ជា​រឿង​មួយ​មិនអាច​ទទួលយក បាន​នោះឡើយ ។download (7)

លោក Alaeddin Boroujerdi បានប្រកាស​នៅក្នុង​ស​ន្និ សីទ​មួយ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថា “​ប្រសិនបើ​យើង​ចង់​ឈានដល់​កិច្ច ព្រមព្រៀង​ចុងក្រោយ​នា​ថ្ងៃទី​២៤ ខែ វិច្ឆិកា ប្រទេស​លោកខាងលិច​ចាំបាច់ ត្រូវតែ​លុបចោល​ការដាក់ទណ្ឌកម្ម​ទាំង ស្រុង​ដល់​ប្រទេស​អ៊ីរ៉ង់​” ។download (6)

​កាលពី​ថ្ងៃទី​២៧ ខែតុលា មន្ដ្រី​ការ បរទេស​មួយរូប​រប​ស់លោក​ខាងលិច បាន​បញ្ជាក់ថា ពិបាក​ទទួលបាន​កិច្ច​ព្រម ព្រៀង​នៅក្នុង​កិច្ចពិភាក្សា​ជា​លើក​ចុង ក្រោយ​នោះឡើយ ដោយសារតែ​ការ​ទាម ទារ​របស់​អ៊ីរ៉ង់​ខ្ពស់ មិនអាច​ឆ្លើយតប បាន 9