កំពង់ធំ ៖ កាលពីថ្មីកន្លងមកនេះ កាសែត និងទូរទស្សន៍ ក្នុងស្រុកបានធ្វើការផ្សព្វផ្សាយ ពីក្រុមហ៊ុនមួយ បានធ្វើអជីវកម្ម ប្រមូលឈើហ៊ុប នឹងមានអ្នកលើកទូរស័ព្ទរបស់ អ្នកពត៌មាន ហើយបាននិយាយ ចំអកឡក ឡើយ បណ្តាលឲ្យមានការ ភាន់ច្រឡំ និងពាក្យសំដី ឥតញញើតច្បាប់នោះ ត្រូវបានទូរទស្សន៍ កាសែត បានធ្វើការចុះផ្សាយ ។
បន្ទាប់ពីកាសែត និងទូរទស្សន៍ បានផ្សាយតាមពាក្យ សំដីបុគ្គលម្នាក់ បានលើកទូរស័ព្ទរួចមក លោក ហៀង ជាថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន បានចេញមុខបដិសេធថា លោកពិតជាឈ្មោះ ហៀង ជាអ្នកមើលការខុសត្រូវ នឹងទំនាក់ទំនងទីផ្សាតែប៉ុណ្ណោះ និងពុំមានឋានះជា នាយករង របស់ក្រុមហ៊ុន អង្គរផ្លាយហ្វូតនោះទេ ចំណែកនៅថ្ងៃដែល អ្នកសារពត៌មាន ទូរស័ព្ទសុំការបំភ្លឺនោះ លោកពិតជាពុំបានលើកទូរស័ព្ទនោះទេ និងមិន មែនជាលេខទូរស័ព្ទដែលលោកប្រើប្រាស់នោះទេ ។
លោក ហៀង បានបន្តថា ចំណែកក្រុមហ៊ុម អង្គរផ្លាយហ្វូត គឺជាក្រុមហ៊ុនមួយ ដែលប្រមូលកាកសំណង់ ឈើគ្រប់ប្រភេទ ដែលសល់ពីការប្រើប្រាស់ និងឈើដែលសល់ពីការឈូសឆាយ ដាំដំណាំកៅស៊ូរបស់ ក្រុមហ៊ុន ដើម្បីប្រមូលឈើទាំងនោះ មកចូលរោងចក្រ កែច្នៃធ្វើទាំងនេះជាក្រដាស់ និងបានបង់ថវិការ ជូនរដ្ឋតាមការកំណត់ របស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។
លោក បានបញ្ជាក់ថា ចំណែកគំនរឈើទាំងនេះ ពិតជាមិនមែនជាឈើរបស់ ក្រុមហ៊ុនរបស់លោកដែរ ដោយ កន្លងមកមានបុគ្គលដែលមានបំណង់មិនល្អ បានលួចអះអាងយកឈ្មោះក្រុមហ៊ុនមកប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនដោយខុសច្បាប់ ដូច្នេះសូមឲ្យសមត្ថកិច្វចរដ្ឋបាលព្រៃឈើ ផ្នែកសណ្តាន់ ជួយពិនិត្យរថយន្តដែលដឹកឈើមូល ដើម្បីចៀសវាងយកឈ្មោះ ក្រុមហ៊ុនមកប្រើប្រាស់ នូវអំពើខុសច្បាប់ ដោយ ប៊ុន រដ្ឋា