កាលពីថ្ងៃទី២៩ ខែតុលា ក្រសួងការ ពារជាតិរុស្ស៊ីបានប្រកាសឱ្យដឹងថា នាវា មុជទឹកដើរដោយថាមពលបរមាណូ Yury Dolgoruky ដែលកំពុងតែដំណើរ ការនៅបាតសមុទ្រ បារ៉ែន បានសាក ល្បងមីស៊ីលឆ្លងទ្វីបប្រភេទ Bulava ប្រកបដោយជោគជ័យ ។ នាវាមុជទឹក នេះអាចបំពាក់កាំជ្រួចមី
ស៊ីលឆ្លងទ្វីប បានដល់ទៅ១៦ដើម ។ នេះជាលើកទី១ដែលការបាញ់សាក ល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបចេញពីនាវា មុជទឹកប្រកបដោយជោគជ័យក្រោយ រយៈពេលជាច្រើនលើក សាកល្បងមិន ទទួលបានលទ្ធផលជាវិជ្ជមាន ។ កាំជ្រួច មីស៊ីល Bulava ផលិតឡើងតាំងពីឆ្នាំ ១៩៩៨ ដែលអាចបំពាក់បានក្បាល គ្រាប់បរមាណូរហូតដល់១០គ្រាប់ និង បាញ់បានចម្ងាយ៨ពាន់គីឡូម៉ែត្រ ។
កាលពីខែកញ្ញា ឆ្នាំ២០១៤ នាវា មុជទឹកដើរដោយថាមពលបរមាណូ ប្រភេទ Vladimir Monomakh ក៏បាន សាកល្បងកាំជ្រួចមីស៊ីល Bulava ប្រកបដោយជោគជ័យផងដែរ។ បច្ចុប្បន្ន រុស្ស៊ីមាននាវាមុជទឹកដើរដោយថាម ពលបរមាណូ៣ប្រភេទផ្សេងគ្នាដែល អាចបាញ់បង្ហោះមីស៊ីល Bulava ទៅ កាន់គោលដៅផ្សេងគ្នាដូចការគ្រោះទុក។
តាមគម្រោង នៅឆ្នាំ២០២០ រុស្ស៊ី នឹងដាក់ឱ្យប្រើប្រាស់នាវាមុជទឹកទំនើប បែបនេះ១០គ្រឿង ជំនួសដល់នាវា ចាស់ៗដែលចូលនិវត្ដន៍ ។ នាវាមុជទឹក ប្រភេទ Borei ជាប្រភេទនាវាមុជទឹក “យក្ស” ប្រវែង១៧០ម៉ែត្រ ទទឹង១៣ ម៉ែត្រ មាននាវឹក១៣០នាក់ អាចបំពាក់ មីស៊ីលប្រភេទ Bulava បាន១៦ដើម ក្នុងមួយដើមៗបំពាក់ក្បាលគ្រាប់បរមា ណូបាន១០គ្រាប់ 9