សារព័ត៌មានអាមេរិកជាច្រើនបាន ដាក់សំណួរសួរពីគុណភាពនៃគ្រឿង ម៉ាស៊ីនដែលផលិតក្នុងប្រទេសរុស្ស៊ី សម្រាប់សកម្មភាពអវកាស ក្រោយ ពេលកាំជ្រួចមីស៊ីលរុញរបស់ក្រុមហ៊ុន Orbital Sciences Corp ផ្ទុះភ្លាមៗ ពេលចាកចេញពីជើងទម្រនៅ Viginia មិនបានប៉ុន្មាននាទី ។
តាមអង្គការអវកាសអាមេរិកណា ហ្សា បានឱ្យដឹងថាកាំជ្រួចមីស៊ីលប្រភេទ Antares មានដល់ទៅ១៤ជាន់ ផលិត ដោយក្រុមហ៊ុនខាងលើបានផ្ទុះភ្លាមៗ ពេលចាកចេញពីជើងទម្រនៅព្រឹកថ្ងៃទី ២៩ ខែតុលា ។ ជាភ័ព្វសំណាង ការផ្ទុះ ខាងលើមិនបណ្ដាលឱ្យមានអ្នកស្លាប់ ឬ រងរបួសនោះឡើយ ។
តាមគម្រោង ពេលដំបូងយានអវ កាស Cygnus ត្រូវដឹកស្បៀងអាហារ សម្ភារអេឡិចត្រូនិកមានប្រមាណ ២ពាន់៣រយតោនឡើងទៅកាន់អវកាស អន្ដរជាតិISS ។ ការផ្ទុះឆេះនោះធ្វើឱ្យខាត បង់គិតជាទឹកប្រាក់ប្រមាណ២០០លាន ដុល្លារ ។ តំណាងអង្គការ ណាសា លោក Mike Suffredini បានបញ្ជាក់ឱ្យដឹងថា ការផ្ទុះ ឆេះយានដឹកទំនិញខាងលើមិនប៉ះពាល់ ដល់ជីវភាពរស់នៅរបស់អវកាស យានឹក៦នាក់ដែលកំពុងតែបំពេញ បេសកកម្មនៅក្នុងយានអវកាសISS នោះឡើយដោយសារតែសម្ភារ ស្បៀង អាហារអាចប្រើប្រាស់បានក្នុងរយៈពេល ដល់ទៅ៦ខែខាងមុខទៀត ។
នេះជាគ្រោះថ្នាក់លើកទី១ក្រោយ ពេលអង្គការ ណាសា បានជួលក្រុមហ៊ុន ឯកជនពីរ គឺក្រុមហ៊ុន Orbital Sciences និង Space Exploration Technologies(SpaceX) សម្រាប់ ដឹកស្បៀងអាហារឡើងទៅកាន់ស្ថានីយ។ ក្រុមហ៊ុនទាំងពីរខាងលើត្រូវអនុវត្ដការ ហោះហើរទៅលើស្ថានីយសរុប៩ជើង តាមកិច្ចព្រមព្រៀងមានតម្លៃ១.៩០០ លានដុល្លារ ។ ការផ្ទុះឆេះខាងលើជាការ បាញ់បង្ហោះលើកទី៣របស់ក្រុមហ៊ុន ខាងលើ ។ នៅពេលនេះ ក្រុមអ្នកឯកទេសកំពុង បើកការស្រាវជ្រាវពីមូលហេតុបណ្ដាល ឱ្យផ្ទុះឆេះនេះកើតឡើង 9