អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ និងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកា ទៅប្រគល់ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង

0

កំពង់ធំ÷ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដឹកនាំដោយលោកស្រីហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុក អមដំណើរដោយក្រុមកាកបាទក្រហមឃុំត្នោតជុំ ព្រះគ្រូចៅអធិការវត្តត្នោតជុំ និងនាយប៉ុស្តិរដ្ឋបាលឃុំ បាននាំយកអំណោយមនុស្សធ៌មរបស់អនុសាខា របស់វត្ត និងរបស់រដ្ឋបាលឃុំត្នោតជុំ ទៅជូនដល់លោកតាឈ្មោះ គឹម ឈឿន អាយុ៧៥ឆ្នាំ រស់នៅភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ បានលើកឡើងថាគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះមួយខ្នងអស់ទាំងស្រុង  មួយគ្រួសារមានឈ្មោះ គឹម ឈឿន អាយុ៧៥ឆ្នាំ រងគ្រោះដោយភ្លើងឆេះផ្ទះដែលមានទំហំ៤ម៉ែត្រ×៥ម៉ែត្រ ដំបូលប្រក់ស្លឹក ជញ្ជាំងស្លឹក ឆេះកាលពីយប់ថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០២៤
មូលហេតុដោយភ្លើងចង្រ្កាន។

សូមបញ្ជាក់ផងដែរថា លោកស្រី ហាក់ ពុទ្ធិតុសិតា និងក្រុមការងារបាននាំយកថវិកាចំនួន៤៧០.០០០រៀល(ថវិកាអនុសាខា៣០០.០០០រៀល រដ្ឋបាលឃុំ ១២០.០០០រៀល និងវត្តត្នោតជុំ៥០.០០០រៀល ក្នុងនោះមាន តង់១ កន្ទេល១ ឃីត១ ឆ្នាំង២ អង្ករ៥០គីឡូក្រាម ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ និងគ្រឿងឧបភោគ បរិភោគរបស់វត្តត្នោតជុំមួយចំនួនទៀតផងដែរ ៕វេហាស៍