ខេត្តកំពង់ធំ ៖ សកម្មភាពរបស់កងយោធពលខេមរៈភូមិន្ទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានហ្វឹកហាត់ ទាំងយុទ្ធវិធីក្បួនទ័ព និងសតិអារម្មណ៍ ព្រមទាំងបញ្ហាស្មារតី ក្នុងការពង្រឹកទាំងវិន័យ សណ្តាប់ធ្នាប់ ការរួមរស់ជាមួយគ្នា ដោយមានការសាមគ្គីគ្នា បានល្អប្រសើរនោះ គឺក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់កំពង់ធំ បានធ្វើឲ្យមានការ ពលនិង នាយទាហានបានទទួលនូវភាពកក់ក្តៅ ប្រៀបបានទៅនឹងឳពុកនិងកូន មិនតែប៉ុណ្ណោះដោយមានការចង្អុល បង្ហាញ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការង កងទ័ពជើងគោក ជាមេបញ្ជាការយោធ ភូមិភាគទី៤ បានជម្រុញគ្រប់វរៈ គ្រប់ អង្គភាព បន្តនូវការដាំដុះ នូវបន្លែបង្ការ និងចិញ្ចឹមសត្វ ចិញ្ចឹមត្រី សម្រាប់ទ្រទ្រង់ នូវក្នុងអង្គភាព ដើម្បីកាត់ បន្ថយនូវការចំណាយ ដោយសារតែ នៅតាមបណ្តាវីរៈ និងអង្គភាព សុទ្ធសឹងតែមានសក្តានុពល និងកំលាំង គ្រប់គ្រាន់ ក្នុងការបង្ករបង្កើនផល ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០១៤ លោក វរៈសេនីយ៍ទោ កុល សុធា នាយរងសេនាធិការតំបន់សឹក តំណាងមេបញ្ជាការតំបន់សឹករងកំពង់ធំ បានដឹកនាំកម្លាំង នៃតំបន់សឹករងកំពង់ធំ បានដឹកនាំ ពលទាហាន ចុះអនុវត្តជាក់ស្តែង ក្នុងការដាំ បន្លែនៅក្នុងតំបន់សឹក រួមមាន ត្រគួន ត្រប់ ស្ពៃ ដើមខ្លឹម ឆៃថាវ និងបន្លែជាច្រើនមុខទៀត ដែលជាការខិតខំរបស់ កម្លាំងតំបន់សឹក ក៏ដូចជាការហ្វឹកហ្វាត់ ជាគំរូល្អដើម្បីយក ទៅប្រើប្រាស់ក្នុងជីវភាព គ្រួសារ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ជាទូទៅកម្លាំងតំបន់ប្រតិបត្តិការសឹករងក្រៅ ពី ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រទ័ព្ទ គឺពលទាហាន មិនថានៅតំបន់សឹក ឬក៏នៅតាមវរៈសេនាតូចលេខ១ និង វរៈសេនាតូចលេខ២ សុទ្ធត្រូវបាន ជម្រុញឲ្យមានការដាំបន្លែនិងចិញ្ចឹមសត្វ ព្រមទាំងជម្រុញឲ្យកម្លាំងទាំង អស់រួមរស់ជាមួយគ្នា ដោយសាមគ្គីគ្នា ជាពិសេសគឺការផ្សារភ្ជាប់ជាមួយ និងប្រជាពលរដ្ឋ ឲ្យមានភាពសិ្នទ្ធស្នាល ដូចម្តាយនិងកូន ប្តេជ្ញាការពារសន្តិសុខជូនជាតិមាតុភូមិ និងការពារព្រះមហាក្សត្រ គាំទ្ររាជរដ្ឋា ភិបាលស្របច្បាប់។
ដោយ ប៊ុន រដ្ឋា