​ព្រលឹង​ខ្មោច​តាម​ច្រករបៀង​ចាប់ផ្តើម​ដើរ​លង​ប្រជាពលរដ្ឋ តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ទាំងយប់​ ​ទាំង​ថ្ងៃ ពេលណា​ទើប​មាន​គ្រូ​ដ៏​ពូ​កែម​កប​ង្គ្រា​ប​បាន​

0


​ក្រុង​ប៉ោយប៉ែត​៖​ពលករ​ប្រុស​ស្រី រាប់ពាន់នាក់​បន្ត​សម្រុក​ចេញ​តាម​ច្រករបៀង ពេលយប់​និង​ពេល​ថ្ងៃ​ដូច​ទឹក​​បាក់​ទំនប់​អ៊ឹ​ចឹ​ង បើ​ទួ​ស​ជាមាន​លោក​ផ្កាយ​៤ ខេង សុមេធ និង​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​​បាន​កោះហៅ​មេបញ្ជាការ មេបញ្ជាការរង និង​មេ​ប៉ុ​ស្តិ៏​តាម​វ​រះ​ការពារ​ព្រំដែន​គោក​មក​ព្រមាន​c72fbaf3-1e9c-46d1-9bfc-e9a019191af4
​និង​ធ្វើ​កិច្ចសន្យា​បែបណាក៏ដោយ ក៏​អស់លោក​ខាងលើ​នោះ នៅតែ​ថ្គើ​ន​នៅ​បទបញ្ជា​របស់​
​លោក​ផ្កាយ​៤​នោះដែរ ។​​សូមបញ្ជាក់​ដែលថា សកម្មភាព​ពលករ​ដែល​សម្រុក​ចេញទៅ​ប្រទេស​ថៃ​គ្មាន​ច្បាប់​នោះ​គឺ​កើត​​មាន​យ៉ាង​កំ​ហុក​នៅក្នុង​ខែតុលា ឆ្នាំ​២០១៤​នេះ​តែម្តង ស្ថិតនៅ​ត្រង់ចំណុច​ច្រករបៀង​មួយ​​ចំនួន​ប៉ែក​ខាងជើង​ក្រុង​ប៉ោយប៉ែត គ្រប់គ្រង​ដោយ​វ​រះ​សេនា​តូច​លេខ​៩១១ ឯ​ប៉ែក​ខាងត្បូង​ក៏​​មាន​ចេញ​ផងដែរ ត្រង់ចំណុច​ប៉ុ​ស្តិ៏​ខាងត្បូង​វត្ត​ម៉ុង​ចិន គ្រប់គ្រង​ដោយ​វ​រះ​សេនា​តូច​លេខ​៨៩១ ចំពោះ​នៅក្នុង​ស្រុក​ម៉ាឡៃ គឺមាន​ពលករ​ចំណាក់ស្រុក​សម្រុក​ចេញ​ច្រើនជាងគេ នៅ​ចំណុច​​ប៉ុ​ស្តិ៏​ស្វ​សយ​ព្រៃ ភូមិ​ចាន់​គី​រី ឃុំ​អូ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ផងដែរ​។​DSC08661-1024x768
​គួ​រំលឹក​ដែលថា កាលពី​កណ្តាល​ខែតុលា កន្លងទៅ មានការ​លួច​អនុញ្ញាតិ​អោយ​នាំ​បទល្មើស​​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ដូចជា ជ្រូក​ក្រហម មាន់រ​ស់មាន់​ងាប់ ឈើ​គ្រញូង ហ្គាស​គេច​​ពន្ធ និង​គ្រឿង​បរិភោគ​ផ្សេងៗ​ទៀត​ដោយ​ខុសច្បាប់ ត្រូវបាន​មន្ត្រីប៉ូលិស​តាម​ព្រំដែន​គោក​​ខាងលើ​នោះ នាំចូល​ដូច​ទឹកបាក់​ទំនប់ ក្រោយមក​ឧ​ត្ត​ម​សេនីយ​ខេង​សា​មេ​ធ និង​ចៅហ្វាយ​​ខេត្ត​បាន​បើក​ការប្រជុំ​បន្ទាន់​មួយ ក្នុង​អង្គភាព​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​តែម្តង​​ដើម្បី​ហៅ​កូនចៅ​ក្រោម​ឪ​វ៉ាត​របស់ខ្លួន​មក​ងូតទឹក​ដុសក្អែល និង​ធ្វើ​កិច្ចសន្យា​អោយ​រុះរើ​ក្បូន​​និង​ទូក ខ្សែរ​រ៉​ត ចេញពី​ព្រំដែន​ទាំងអស់ ក្រោយមក​គេ​បា​នស​ង្គេ​ត​ឃើញ​រាល់​បទល្មើស​ដូច​ខា​​ង​លើ​នោះ បាន​កំរើក​ឡើងវិញ​ដេញទាន់​ជាន់កែង ថ្នាក់ដឹកនាំ​របស់ខ្លួន​តែម្តង​។​IMGP0097
​តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​បានអោយដឹងថា ក្នុង​មួយ​យប់ៗ​
​ពួកគាត់​ដេក​ពុំ​សូវ​បាន​នោះទេ ព្រោះ​ថ្លឹង​និង​រថយន្ត​ដឹក​ពលករ​និង​ទំនិញ និង​ម៉ូតូ ចុះឡើង​ពី​​ព្រលប់​រហូតទល់​ភ្លឺ បង្ក​អោយ​ពួកគាត់​មានការ​ភ័យខ្លាច​ទៀតផង ប្រជាពលរដ្ឋ​ដ៏​ដែល​បាន​
​បញ្ជាក់ទៀតថា គ្រប់​ទង្វើរ​ខាងលើ​នោះ វា​មិន​ខុសពី​ខ្មោ​យ​ងាប់​ទៅហើយ ហើយ​ដើរ​លង​អ្នក​
​ស្រុក​រាល់​យប់​មិនដែល​ខាន នេះ​ឬ​បទបញ្ជា​ដ៏​ថ្លៃថ្លា របស់លោក​ផ្កាយ​៤​កន្លង​ទៅនោះ ពលរដ្ឋ​​បាន​បន្តទៀតថា បើ​ទុកអោយ​ខ្មោច​ច្រករបៀង​ចាប់ជាតិ​ឡើងវិញ​នោះ ច្បាស់​ជា​អ្នកស្រុក​​លែង​រស់នៅក្នុង​តាម​ភូមិដ្ឋាន​ទៀតហើយ ព្រោះ​វា​ថ្លង់​ពេក សូម្បីតែ មនុស្ស​ចាស់​និង​ស្ត្រី​កូន​​ខ្ចី​ក៏​ដេក​នៅ​មិនបាន​ផង ប្រជាពលរដ្ឋ​ទាំងនោះ​សំណូមពរ ទៅដល់​លោក​អ​គ្គះ​បញ្ជាការ​នគរ​​បាល​ជាតិ​មេត្តាជួយ​មាន​វិធានការ ទប់ស្កាត់​ផង​ដើម្បីអោយ​ពួកគាត់​សុខ​ស្រួល​ក្នុងការ​រស់នៅ​​ដូច​ពលរដ្ឋ​ឯទៀត​ផង​នោះ ។​IMGP0098
​លោក​ឈិ​ត​លី មេបញ្ជាការ​វ​រះ​ការពារ​ព្រំដែន​គោក​៨១៥ ប្រចាំ​ស្រុក​ម៉ាឡៃ បានអោយដឹងថា
​រឿង​ពលករ​ចេញចូល​តាម​ច្រករបៀង​នោះ គឺ​លោក​មិន​ហ៊ាន​បដិសេធ​ទេ ប៉ុន្តែ​កូនចៅ​របស់​
​លោក​គឺ​លោក​បាន​ព្រមាន​និង​ធ្វើ​កិច្ចសន្យា​រួចហើយ បើសិន​ជាមាន​ចេញ​ពលករ​ខុសច្បាប់​ត៏​​ទៅទៀត​នោះ គឺ​លោក​និង​រាយ​កា​ណ៏​ជូនទៅ​ថ្នាក់លើ បន្តទៀត​នាពេល​ខាងមុខនេះ.។Poypet 2 IMGP0103 IMGP0100