ប្រកាសតែងតាំងប្រធានាខាពន្ធដាខេត្តបន្ទាយមានជ័យ ជំនួស លោក ព្រឹមសាលី ត្រូវទទួលភារកិច្ចថ្មី

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ លោក សន សុីផល ត្រូវបាន ប្រកាសតែងតាំងប្រធានាខាពន្ធដាខេត្តបន្ទាយមានជ័យថ្មី ជំនួស លោក ព្រឹមសាលី ត្រូវទទួលភារកិច្ចថ្មី របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៨០៤ សហវ ប្រក អពដ នៅរសៀលថ្ងៃទី១៦  ខែ ធ្នូ ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ មន្ត្រីអមដំណើរ  ឯកឧត្ដម ប្លែក វ៉ារី  ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្ដម អ៊ុំ រាត្រី អភិបបាលខេត្តបន្ទាយមានជ័យ អង្គភាពទាំង៣ លោកប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ន អង្គភាពទាំង៣ រដ្ឋបាលក្រុង ស្រុក  រដ្ឋបាល ឃុំសង្កាត់ ជាច្រើននាក់ផងដែរ ។

លោក ព្រឹម សាលីបានអានរបាយការណ៍សង្ខេប ស្តីពីការដឹកនាំរបស់លោកអស់រយៈពេលជាង១០កន្លងមកថាជាង១០ឆ្នាំនេះ លោកមានស្នាដៃសម្រេចបានការប្រមូលពន្ធជូនរដ្ឋមានការកើនឡើងជារៀងរាល់ឆ្នាំ នេះជាស្នាដៃល្អមួយ និងជាគំរូល្អដល់មន្ត្រីរាជការទាំងអស់  លោកខិតខំបំពេញការងារ និងប្រមូលពន្ធចូលរដ្ឋបានច្រើនដើម្បីយកមកអភិវឌ្ឍន៏ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៏ ក្នុងខេត្តបន្ទាយមានជ័យនៅលើគ្រប់វិស័យផងដែរ។

លោក សន សុីផល ត្រូវបាន ប្រកាសតែងតាំងប្រធានាខាពន្ធដាខេត្តបន្ទាយមានជ័យថ្មី បានប្តេជ្ញាចិត្តថា លោកនឹងបន្តពង្រឹងការប្រមូលចំណូលពន្ធចូលរដ្ឋឲ្យបានល្អ ជាពិសេសនឹងបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីច្បាប់នៃកាតព្វកិច្ចពន្ធ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យការប្រមូលចំណូលពន្ធ ស្របទៅតាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសសាខាពន្ធខេត្តបន្ទាយមានជ័យ នឹងខិតខំបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ឲ្យបានកាន់តែល្អប្រសើរថែមទៀតផងដែរ ។
ឯកឧត្ដម អ៊ុំ រាត្រី បានធ្វើការវាយតម្លៃនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់លោកប្រធានពន្ធដាខេត្តបន្ទាយមានជ័យចាស់ក្នុងនោះលោកធ្វើការលើកទឹកចិត្តដល់លោកព្រឹមសាលី ដែលបានឡើងទៅបំរើការងារនៅក្រសួង លោក សង្ឃឹមយ៉ាងមុតម៉ាំថា លោកប្រធានពន្ធដាថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អនិងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ ។

ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារ បានលើកឡើងថា ការប្រកាស និងផ្ទេរមុខតំណែង ប្រធានសាខាពន្ធដារនេះ គឺមិនមែនជាការប្រកាសដកតំណែងនរណាម្នាក់នោះទេ តែជាយន្តការក្នុងការផ្លាស់ប្តូរ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងលើការប្រមូលចំណូលពន្ធជូនរដ្ឋ យកទៅប្រតិបត្តិការនៅតាមក្រសួងស្ថាប័ននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាបើកប្រាក់បៀវត្សន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ទាំងនេះសុទ្ធតែចេញពីចំណូលពន្ធ ដែលប្រើប្រាស់ប្រកបដោយនីតិវិធីច្បាស់លាស់ និងមានប្រសិទ្ធភាព ។

ឯកឧត្តមបានបន្តថា មកទល់ពេលនេះបងប្អូនប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឲ្យការប្រមូលចំណូលពន្ធរបស់យើងនៅតែមានសន្ទុះខ្លាំង ហើយលើសផែនការជាប់ជាប្រចាំ ហើយកត្តាដែលធ្វើឲ្យការប្រមូលចំណូលពន្ធមានការកើនឡើងជាប្រចាំ គឺបណ្តាលមកពីសន្តិភាពនយោបាយ ការគោរពសិទ្ធិមនុស្ស សន្តិសុខ និងសន្តិភាពក្នុងប្រទេស ធ្វើឲ្យអ្នកវិនិយោគក្រៅប្រទេសនិងក្នុងប្រទេស មានការចូលរួមបណ្ដាក់ទុនវិនិយោគ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើច្រើន ដែលជាកត្តាជំរុញឲ្យការប្រមូលចំណូលពន្ធចូលរដ្ឋមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំជាលំដាប់៕