ខេត្តបន្ទាយមានជ័យលោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានកោះហៅមន្ត្រីគយនៅក្នុងខេត្តចំនួនជាង១០នាក់និងលោកង៉ោម៉េងជ្រួនអភិបាលក្រុងប៉ោយប៉ែត្រមកប្រជុំដើម្បីរកដំណោះស្រាយរាល់បញ្ហាប្រឈមជាមួយរថយន្តតាក់សីុដែលធ្វើបាតុកម្មរយះពេលកន្លងមកនៅសាលប្រជុំ
សាលាខេត្តនៅល្ងាចថ្ងៃទី៣០ខែតុលាឆ្នាំ២០១៤។នៅក្នុងកិច្ចប្រជុំនោះគូភាគីម្ខាងៗយកតែត្រូវរៀងៗខ្លួន។
លោកថោងសុខាំភូ ប្រធានសាខាគយស្តីទីនិងរដ្ឋាករខេត្តបន្ទាយមានជ័យ បាននិយាយថាសាខាគយនិងរដ្ឋាករក្នុងខេត្តបន្ទាយមានជ័យធ្វើទៅតាមតួនាទីនិងភារកិច្ចដែលរដ្ឋបានឲ្យដាក់កុងត្រូលច្រើនសំរាប់ត្រួតពិនិត្យទំនិញគេចព័ន្ធនិងបទល្មើសផ្សេងៗសំរាប់ប្រមូលពន្ធជូនរដ្ឋឲ្យបានគ្រប់ចំនួនតែប៉ុណ្ណោះមិនបានដាក់ប៉ុស្តិ៍ច្រើនខុសច្បាប់ឡើយលោកបានបញ្ជាក់ទៀតថាការធ្វើបាតុកម្មនៅប្រទេសគេៗទាមទាឲ្យអាជ្ញាធរនិងមន្ត្រីអនុវត្តច្បាប់ឲ្យបានល្អតែចំពោះនៅស្រុកខ្មែរវិញលោកថាគេធ្វើបាតុកម្មទាមទាឲ្យដកអ្នកអនុវត្តនច្បាប់ទៅវិញ។
ហើយលោកបានឲ្យរថយន្តតាក់សីុទាំងអស់មេត្តាឲ្យចេះគោរពច្បាប់រថយន្តនីមួយៗត្រូវបំពាក់ស្លាកលេខឲ្យបានត្រឹមត្រូវបិតម៉ាណែតរបស់គយជាប្រចាំនិងរបស់ផ្សេងៗជាច្រើនទៀតដែលរថយន្តតាក់សីុត្រូវធ្វើ។លោកបញ្ជាក់ទៀតថាតាក់សីុខ្លះមិនដឹកមនុស្សទេបែជាដឹកបន្លែផ្លែឈើគេចពន្ធទៅវិ ញក្រោយពេលដែលមន្ត្រីគយធ្វើការត្រួតពិនិត្យឃើញទំនិញគេចពន្ធចាប់ឲ្យបង់ពន្ធនោះស្រាប់តែជឿតាមការញុះញុងរបស់រថយន្តតាក់សីុមួយចំនួននាំគ្នាធ្វើបាតុកម្មដោយគ្មានហេតុផលទៅវិញ។លោកគោស៊ុំសារឿតបាននិយាយក្នុងអង្គប្រជុំនោះថាគាត់ឯកភាពឲ្យគយដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្រើនសំរាប់ត្រួតពិនិត្យរាល់ទំនិញគេចពន្ធផ្សេងៗដែលដឹកជញ្ជូនមកពីប្រទេសថៃនិងបទល្មើសផ្សេងៗទៀតដើម្បីប្រមូលពន្ធឲ្យបានគ្រប់ចំនួនសំរាប់បង់ចូលរដ្ឋ។
លោកមិនអនុញ្ញាតិឲ្យមន្ត្រីគយទាំងអស់ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវជារិលេខ៥មិនត្រូវយកលុយពីម្ចាស់រថយន្តតាក់សីុបណ្តាក់គ្នាដូចខ្យងឡើយបើដឹងថាគយណាយកលុយពីអ្នករត់តាក់សីុបណ្តាក់គ្នាដូចខ្យងនោះត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ចំណែករថយន្តតាក់សីុបានចោទប្រកាន់គយនៅក្នុងខេត្តនេះថាការដឹកទំនិញរបស់គាត់បង់ពន្ធឲ្យគយតាំងពីមាត់ច្រកប្រទេសថៃរហូតមកដល់ខេត្តបន្ទាយមានជ័យមិនដឹងថាប៉ុស្តិ៍ត្រួតពិនិត្យយកលុយពីអ្នករត់តាក់សីុនោះប៉ុន្មានកន្លែងឡើយនោះឡើយហើយក្នុងការយកលុយនោះគយមិនដែលចេញវិកយបត្រ័ឲ្យអ្នករត់តាក់សីុដើម្បីយកទៅបង្ហាញគយនៅកន្លែងផ្សេងទៀតឡើយទើបក្រុមរត់តាក់សីុនាំគ្នាធ្វើបាតុកម្មយ៉ាងដូច្នេះ៕