​លោក​អភិបាលរង​ខេត្ត​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​រកឃើញ​សម្រាស់​ជាច្រើន​ចំណុច​នៅក្នុង​តំបន់​អភិរក្ស ស្តី​ពាក់​កន្ទេល ម្ចាស់​សម្រាស់​បែក​សំបុក​ចង្អុលមុខ​គ្នា​បង្ហាញ​សម្រាស់​ទៅវិញទៅមក​

0

​កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​៣​បក្ស​ដែលជា​អ្នក​ដាក់​សម្រាស់​បាន​ចង្អុលមុខ​គ្នា​ទៅវិញទៅមក បង្ហាញ​ទីតាំង​ដាក់​សម្រាស់​ជាច្រើន​កន្លែង​នៅក្នុង​តំបន់​អភិរក្ស​ឡូត៍​ស្តី​ពាក់​កន្ទេល ស្ថិតនៅក្នុង​ឃុំ​កំពង់ព្រះ​គរ​គី ស្រុក​បរិបូ​ណ៍ ខ​ណះ​ពេលដែល​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​លោក ចេង ញ៉ា​ន់ អភិបាលរង​

ខេត្តកំពង់ឆ្នាំង ចុះទៅ​រុករក​សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ ក្រោយពេល​មន្ត្រី​ជំនា ញ​និង​អាជ្ញាធរ​ស្រុក​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​ថា តំបន់​អភិរក្ស​នេះ​ពុំមាន​សម្រាស់​នៅក្នុង​ព្រែក​ដូច​អ្នកកាសែត​និង​ទូរទស្សន៍​ចេញផ្សាយ​នោះឡើយ​។​DSC08008

​យោងតាម​កិច្ចប្រជុំ​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ រវាង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត ជាមួយ​លោកនាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​លោក ចេង ញាន់ អភិបាលរង​ខេត្ត បាន​ពិភាក្សាគ្នា​ស្តីពី​ករណី​បទល្មើស​ដាក់​សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​ស្តី​ពាក់​កន្ទេល នឹក​បានកំណត់​គ្នា​ដឹកនាំ​សមត្ថកិច្ច​ចំរុះ និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​ស្រាវជ្រាវ​រកអោយឃើញ​សម្រាស់​ជាក់ស្តែង នៅក្នុង​ចំណុច​យាមកាម​( ជា​លេខ​ក្នុង​ផែនទី ) និង​ស្រាវជ្រាវ​រក​ជនល្មើស​ម្ចាស់​សម្រាស់ ចាត់ការ​បង្ក្រាប​តាមផ្លូវ​ច្បាប់​។​​DSC08031

​សមត្ថកិច្ច​ចំរុះ​ខាងលើនេះ​រួមមាន​លោក ចេង ញាន់ អភិបាលរង​ខេត្ត លោកនាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង លោកនាយ​ផ្នែក លោកនាយ​សង្កាត់​បរិបូ​ណ៌ លោក​មេឃុំ លោក​ប្រធាន​សហគមន៍ និង​ប្រជាពលរដ្ឋ​មួយចំនួន​មក​ភូមិ​២ គឺ​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ជិះ​កាណូត​ចំនួន​១១​គ្រឿង ដែល​សរុប​មាន​ចំនួន​៥៤​នាក់ បាន​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ការរុករក​សម្រាស់​ក្នុង​តំបន់​អភិរក្ស​។​DSC08002
​ ​ក្នុង​ការរុករក​សម្រាស់​នេះ​ប្រជាពលរដ្ឋ​ចំនួន​៣​កាណូត បាន​ស្ម័គ្រចិត្ត​ចង្អុលបង្ហាញ​ចំណុច​ដាក់​សម្រាស់​ចំនួន​៤​កន្លែង​គឺ​១.​ចំណុច​ស្តី​ពាក់​កន្ទេល​បាន​មុជ​យក​សម្រាស់​បាន​មួយ​ចំ​នួ ២.​ចំណុច​ព្រែ​កកោះ​រ៉ង គេ​យកបាន​សម្រាស់​ជាច្រើន​ក​ដែល​ជនល្មើស​ទើប​និង​ដាក់​ថ្មីៗ ៣.​ចំណុច​ព្រែ​កមុខ​បួន​ជា​កន្លែង​ដាក់​សម្រាស់​របស់​ឈ្មោះ យ៉ែម តុ​ន ជា​សមាជិក​សហគមន៍ គេ​បាន​មុជ​រកឃើញ​សម្រាស់​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ ដោយឡែក​សម្រាស់​មួយចំនួនធំ​ទៀត​ត្រូវបាន​ជនល្មើស​លួច​កាវ​អូស​ចោល​បណ្តែត​តាម​ទឹក​ហូរ​អស់ ។​ដែល​កាលពី​ថ្ងៃទី​១៩ ខែតុលា ចំណុច​នេះ​អ្នកសារព័ត៌មាន​យើង​បាន​ជួល​ប្រជាពលរដ្ឋ​មុជ​រកឃើញ​សម្រាស់​រាប់ពាន់​ក ៤.​ចំណុច​ពាម​ព្រែក​រណ្តំ​ប្រជាពលរដ្ឋ​បាន​មុជ​រកឃើញ​សម្រាស់​នៅ​រាយប៉ាយ​ពេញ​បាត​ព្រែក ដែល​សម្រាស់​នេះ​របស់​ឈ្មោះ ហោ ជា​កូនលោក គង់ គឹម​ហាក់ មេឃុំ​កំពង់ព្រះ​គរ​គី ដោយឡែក​ទី​៥.​ចំណុច​ព្រែក​ស្តី​ពាក់​កន្ទេល​ក្រៅ​តំបន់​អភិរក្ស ក៍មាន​សម្រាស់​ជាច្រើន​កន្លែង​ផងដែរ​របស់​ប្រជាពលរដ្ឋ ដែល​លោក ផាន់ ផល្លា ប្រធាន​សហគមន៍ និង​លោក មេឃុំ​បាន​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​មក​ចង្អុលបង្ហាញ​។​​DSC08031

​នៅក្នុង​ចំណុច​ទាំង​៥​ខាងលើនេះ​ប្រជាពលរដ្ឋ​ដែលមាន​៣​បក្ស គឺ​៖១.​បក្ស​ខាង​មេ​ប៉ុស្តិ​ចាស់ ២.​បក្ស​ខាង​ប្រធាន​សហគមន៍ និង​៣.​បក្ស​ខាង​លោក​មេឃុំ បាន​បែក​រឿង​មិនត្រូវ​គ្នា ទើប​ផ្ទុះ​រឿង​បទល្មើស​ដាក់​សម្រាស់ និង​ចង្អុល​បង្ហាញជូន​សមត្ថ​កិច្ច​ចំរុះ​ទៅវិញទៅមក​។​ជនល្មើស​ជា​ម្ចាស់​សម្រាស់​មួយចំនួន ត្រូវបាន​បក្ស​ទាំង​៣​ខាងលើ រាយការណ៍​ឈ្មោះ​អោយ​សមត្ថកិច្ច​ជំនាញ​កត់ត្រា​ទុក​។​​

​លោក ចេង ញាន់ អភិបាលរង​ខេត្ត និង​លោក សេង ប៊ុន​ឈឿន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំ ពង់​ឆ្នាំង បាន​និយាយ​អោយដឹងនៅក្នុងពេល​រុករក​សម្រាស់​នេះ​ថា​៖​លោក​នឹង​អោយ​លោក​មេឃុំ​កំពង់ព្រះ​គរ​គី​ស្រង់​យកឈ្មោះ​អ្នក​ដាក់​សម្រាស់​ទាំងអស់ គឺ​ទាំង​នៅក្នុង​តំបន់​អភិរក្ស និង​ទាំង​ក្រៅ​តំបន់​អភិរក្ស ដោយឡែក​លោក​ក៍​បានអោយ​តំណាង​ប្រជាពលរដ្ឋ​ស្រង់​យកឈ្មោះ​អ្នក​ដាក់​សម្រាស់​ទាំងអស់ ដែល​ពួកគាត់​បាន​ស្គាល់ គឺ​រាប់ទាំង​កូនចៅ​លោក​ប្រធាន​សហគមន៍ និង​កូនចៅ​លោក​មេឃុំ​ផងដែរ ដើម្បី​ធ្វើ​កំណ ត់​ហេតុ​រាយការណ៍​ជូន​ថ្នាក់លើ​សំរេច​។​ករណី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បាន​និយាយថា​៖​គឺជា​រឿង​សម្ល​កំពឹស​អ្នក​ដាក់​សម្រាស់​និ​មួយៗ​បាន​ឆ្លើយ​ហែកហួរ​ចង្អុលបង្ហាញ​ទីតាំង​ដាក់​សម្រាស់​របស់​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ដើមហេតុ​ដំបូង​ក្នុង​រឿងនេះ​ប្រជាពលរដ្ឋ​ជា​អ្នក​ដាក់​សម្រាស់​ក្រៅ​តំបន់​អភិរក្ស បាន​រាយការណ៍​អោយដឹងថា​៖​ពួកគាត់​ជា​អ្នក​ដាក់​សម្រាស់​ក្រៅ​តំបន់​អភិរក្ស ត្រូវបាន​លោក​ប្រធាន​សហគមន៍​អោយ​បង់ប្រាក់​ក្នុង​សម្រាស់​មួយៗ​កន្លែង​៥០​ម៉ឺន​រៀល ដែល​ពី​ឆ្នាំ​មុនគេ​អោយ​បង់​តែ​១៥​ម៉ឺន​រឿ​ល​តែប៉ុណ្ណោះ​។​

ចំណែក​នៅក្នុង​តំបន់​អភិរក្ស​លោក​ប្រធាន​សហគមន៍​បាន​ឃុបឃិត​អោយ​សាច់ញាតិ​កូនចៅ​ខ្លួន​និង​កូនចៅ​លោក​មេឃុំ​ដាក់​សម្រាស់​បាន រីឯ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ខ្សែស្រឡាយ​ជាមួយ​គេ គឺ​មិនអោយ​ដាក់​សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​បានឡើយ ព្រោះតែ​ហេតុនេះហើយ​ទើប​បែក​សំបុក​នៃ​បទល្មើស​ក្លាយជា​រឿង​សម្ល​កំពឹស​ដូច្នេះ​។​​DSC08008

ការ​រុ​រកឃើញ​សម្រាស់​ឃើញ​នៅក្នុង​ចំណុច​ទាំង​៥​ខាងលើនេះ បានបញ្ជាក់​ការពិត​ថា​៖​នៅក្នុង​តំ​​បន់​អភិរក្ស​ឡូត៍​ស្តី​ពាក់​កន្ទេល ពិត​ជាមាន​បទល្មើស​ដា​ក់​សម្រាស់​ពិតមែន​ដូច​អ្នកសារព័ត៌មាន​បាច​ចេញ​​ផ្សាយ​អញ្ចឹង មិនមែន​ដូច​របាយការណ៍​របស់​ជំនាញ និង​លោក​អភិបាលរង​ស្រុក​បរិបូណ៌​បានឃើញ​នឹង​ភ្នែក​ជាមួយ​អ្នក​សារព័ត៌​ហើយ បែរជា​រាយការណ៍​ជូន​លោក​អភិបាលខេត្ត ភូតភរ​ថា​អត់​មាន​ទៅវិញ​។​ករ​ណី​នេះ​ថ្នាក់លើ​គួរតែ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ​ក្រោម​ហើយ ការ​រា​ការណ៍​ភូតកុហក​ថ្នាក់​​លើ ការពារ​បទល្មើស​បែប​នេះ ក៍​ជាការ​ឃុ​ត​ឃិត​និង​បណ្តែតបណ្តោយ​អោយ​មានប​ទ​ល្មើស​ដែរ​៕