ខេត្តព្រះសីហនុ៖តាមរយៈខ្សែវីដេអូ ប្រមាណ ១០ នាទី ដែល បានបង្ហោះលើបណ្ដាញសង្គម កាលពីយប់ថ្ងៃទី ១៥ខែធ្នូឆ្នាំ២០២៤ ដោយបានចោទ ប្រកាន់ទៅលើក្រុមហ៊ុនដែលជាភាគី ម្ចាស់កម្មសិទ្ធិ ថាបានធ្វើការគំរាម កំហែងមកលើប្រជាពលរដ្ឋចំនួនប្រមាណជិត១០០គ្រួសារព្រមទាំងបានបង្ខិតបង្ខំពួកគាត់ឲ្យចាកចេញពីទីតាំងដីទំនាស់ដែលពួកគាត់កំពុងរស់នៅអាស្រ័យផលជាក់ស្តែងរយៈពេលជាច្រើនឆ្នាំមកហើយនោះដោយពុំមានសំណងអ្វីទាំងអស់ ទង្វើបែបនេះគឺអយុត្តធម៏បំផុតសំរាប់ពួកគាត់ មិនអាចទទួលយកមិនបាននោះឡើយ។
ប្រតិកម្មភ្លាមៗទៅនឹងការបង្ហោះវីដេអូ ក៏ដូចជាការចោទ ប្រកាន់មកលើភាគីម្ចាស់កម្មសិទ្ធិ លោក ខៀវ សំបូរ មេធាវីតំណាងអោយភាគីម្ចាស់កម្មសិទ្ធិបានបញ្ជាក់ដោយបដិសេធនិងច្រានចោលទាំង ស្រុងនូវការ ចោទប្រកាន់របស់ ប្រជាពលរដ្ឋមួយក្រុមតូច ដែលបានចោទប្រកាន់មកភាគីម្ចាស់កម្មសិទ្ធិទាំងបំពាន និងផ្ទុយ ពីការពិតទាំងស្រុង ផ្ទុយទៅវិញមេក្លោងមួយក្តាប់តូចមានគ្នាមិនដល់៥ទៅ៦នាក់ បានអូសទាញ ប្រជា ពលរដ្ឋ អោយចូលរួមជាមួយផែនការដែលបានរៀបចំទុកជាមុន បង្ករអោយមានហឹង្សាធ្ងន់ធ្ងរ ភូតភរថ្នាក់ដឹកនាំ ញុះញុងអោយមានការរើសអើង បង្កររបួសស្នាម ប៉ុនប៉ងបំផ្លេចបំផ្លាញទ្រព្យសម្បតិ និងប៉ងធ្វើឃាតដែលជាបទ ល្មើសព្រហ្មទណ្ឌពោលគឺ មិនមែនជាករណីទំនាស់ដីធ្លីតែម្យ៉ាងនោះទេ។សម្រាប់ ក្រុមហ៊ុនធ្វើអ្វី គឺអនុវត្តទៅតាម តែ ផ្លូវច្បាប់ ដែលមន្ត្រីជំនាញក្រសួងដែនដីក៏ដូចជារដ្ឋបាលខេត្តបានកំណត់ដូចមានលិខិតជាប់មកជាមួយលិខិត ជូនតំណឹងចុះថ្ងៃទី ០៩ ខែធ្នូឆ្នាំ ២០២៤.លិខិតលេខ៥២២/២៤ ស.ជ.ណ របស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃ ទី៦ខែ ឆ្នូ ឆ្នាំ២០២៤ និងលិខិត ២៩៣០ ដ ន ស /ខុ ទ្ទ របស់ក្រសួងដែនដីចុះថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ២០២៤ ។ ចំពោះទីតាំងដីខាង លើនេះគឺជាទីតាំងដីរបស់លោកឧកញ៉ាស៊ីគង់ ទ្រីវ ដែលបានប្រគល់សិទ្ធិ ទៅឱ្យលោក ឧកញ៉ា រតនៈសម្បត្តិ ជាអ្នកគ្រប់គ្រងនិងចាត់ចែង ,បណ្ណសម្គាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ១៩ បណ្ណ មានលេខ: C0466, C[0467, C、0468, C10469, C,0470,C0471, C10472, C10473, C10474, C0475, C0476, C10477, C10478, C₁,0479, C10480,C,0481, C,0482, C,0483 និងលេខ C,0484 ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះបញ្ជីក្នុងសៀវភៅចុះបញ្ជីអលចនវត្ថុនៅអំឡុងឆ្នាំ១៩៩៣ និងមានឯកសារត្រឹមត្រូវ តម្កល់ទុកនៅរដ្ឋបាលសុរិយោដី។ ប៉ុន្តែដើម្បីសម្របសម្រួល ដល់បងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅ លើដីរបស់លោកឧកញ៉ាស៊ីគង់ ទ្រីវ និង អនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះភាគីម្ចាស់កម្មសិទ្ធិ បានព្យាយាមចុះធ្វើការ សម្របសម្រួលទៅតាមខ្នងផ្ទះ ថែមទាំងបានធ្វើសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធមក កាន់ការិយាល័យ ភាគីម្ចាស់កម្មសិទ្ធិ ដើម្បីដោះស្រាយទៅតាមនីតិវិធីលើស្ថានភាពជាក់ស្តែង។ ប៉ុន្តែបង ប្អូន ប្រជាពលរដ្ឋពុំបានមកធ្វើការទំនាក់ទំនងជាមួយភាគីម្ចាស់កម្មសិទ្ធិឡើយ ។ ផ្ទុយ ទៅវិញ បែរជាប្រមែរប្រមូលគ្នី គ្នារៀបចំផែនការ ដែលមានរចនាសម្ព័ន្ធ ជាអង្គការចាត់តាំង មានទាំងដំបង កាំបិតផ្គាក់ ជំពាមកៅស៊ូនិងដប សាំងជាលក្ខណៈទ្រង់ទ្រាយធំដើម្បីបង្ករហឹង្សាមកបុគ្កលិកនិងប៉ុនប៉ងបង្ករអោយខូចទ្រព្យសម្បត្តិរបស់ភាគីម្ចាស់កម្មសិទ្ធិទៅវិញ ។
ជុំវិញវិវាទនេះផងដែរ លោក មាច ចាន់ មេឃុំបិទត្រាំងបានបញ្ជាក់ថា ចំពោះរឿងរ៉ាវវិវាទរវាងប្រជាពលរដ្ឋនិង ភាគីម្ចាស់កម្មសិទ្ធិ លោកមិនបានចុះទៅដល់កន្លែងកើតហេតុនោះទេ ប៉ុន្តែក្រោយមានវិវាទលោកអភិបាល រងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងនិងធ្វើការសម្របសម្រួលទៅតាមនីតិវិធី ។លោក បានបញ្ជាក់បន្ថែមថា តាមព័ត៌មានដែលលោកទទួលបានកន្លងមក ភាគីម្ចាស់កម្មសិទ្ធិបានបញ្ជាក់ថា បងប្អូនប្រជា ពលរដ្ឋដែលមានការពាក់ព័ន្ធរស់នៅនៅលើដីលោកឧកញ៉ាស៊ីគ គង់ ទ្រីវ ភាគីម្ចាស់កម្មសិទ្ធិ មានគោលការណ៍ដោះស្រាយគោលនយោបាយ តាមយុទ្ធសាស្ត្រឈ្នះឈ្នះគឺមិន ឲ្យភាគទីណាមួយ ចាញ់នោះទេ៕
នាគសមុទ្រ