ស្ទឹងត្រែង៖កសិករនៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងបានប្រាប់ពីបច្ចេកទេសដាំបន្លែសា លាដដាក់លើធ្នើទទួលបានផលច្រើនសំរាប់ជីវិតជាកសិករក្នុងការដោះស្រាយជីវភាពរស់នៅដោយមិនបាច់ធ្វើចំណាកស្រុកទៅលក់កំលាំងពលកម្មជួបភាពលំបាកគ្រប់បែបយ៉ាង។
លោកស្រីថង ចាន់សម្បត្តិអាយុ៣៥ឆ្នាំនៅឃុំសាមឃួយប្រាប់អ្នកសារព៏ត៌ថា៖លោកស្រីប្រកបមុខរបរដាំបន្លែសាលាដ សំរាប់ចិញ្ចឹមជីវិតអស់រយៈពេលជិត១០ឆ្នាំមកហើយ។លោកស្រីបញ្ជាក់ថា៖ ដំបូងឡើយការដាំផ្ទាល់ដីទទួលបានផលតិចតួចស្ទើរតែរកប្រាក់ចិញ្ចឹម ជីវិតស្ទើតែមិនរស់ដោយសានៅតំបន់នេះ ដាំផ្ទាល់ដីអាកាសធាតុប្រែប្រួល ធ្វើឱ្យរលួយខាតទាំងកំលាំង ខាតទាំងថវិការ។
លោកស្រីបន្ថែមថែមថា៖ប៉ុន្មានឆ្នាំចុងក្រោយនេះកសិកររកឃើញបច្ចេកទេសធ្វើធ្នើដាំ ទទួលបានផលច្រើនងាយស្រួលក្នុងការថែទាំ ខែវស្សាមិនជាំទឹកចំណែកសត្វល្អិតក៏ពិបាកបំផ្លាញដែរ។
ក្នុងមួយរងបានមួ យរយដុំ ចងលក់បោះអោយម៉ូយក្នុងមួយដុំបាន៨០០រៀល ហើយបើយើងដាំបាន៦រង៧រងក្នុងមួយខែៗយើងអាចរកប្រាក់ចំណូល សល់ពីការហូបចុក ចាប់ពី៣០ម៉ឺនរៀលទៅ៤០ម៉ឺនរៀល។កសិករនៅឃុំនេះជាច្រើនទៀតបាននិយាយដូចៗគ្នាដែរថា៖ការដាំដំណាំសាលាដនេះដោយសានៅខេត្តយើងសំបូរ ឈើបានបង្កលទ្ធភាពក្នុងការធ្វើច្បារដំណាំប្រសិនបើទិញគេទាំងស្រុងវិញនោះក៏ពិបាកហ្នឹងដាំឲ្យបានល្អបែបនេះដែរហើយសព្វថ្ងៃកសិករនៅខ្វះបច្ចេកទេសក្នុងការផលិតជីកំប៉ុស្តិ។
សូមបញ្ជាក់ថា៖បន្លែរដែលកសិករដាំនៅតាមមូលដ្ឋានសល់ពីការបរិភោគ យកមកលក់នៅទីផ្សាជាបន្លែគ្មានជាតិគីមីមិនប៉ះពាlសុខភាពឡើយ ទើបប្រជាពលរដ្ឋនិយមបរិភោគបន្លែក្នុងស្រុកដែលបន្លែទាំងនេះបច្ចុប្បន្នផ្គត់ផ្គង់នៅលើទីផ្សាមិនបានគ្រប់គ្រាន់ទេទាមទារឲ្យមានការនាំចូលពីប្រទេសជិតខាងមកបន្ថែមទៀត៕