ឈើប្រណិត​ជាង​១០០​ដុំ​ត្រូវបាន​ខ័​ណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើ​ព្រះវិហារ​ធ្វើការ​បង្ក្រាប​

0

​ព្រះវិហារ៖ ឈើ​ធ្នង់​ជាង​១០០​ដុំ ដែល​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ព្រៃ​ឡង់ យកមក​លាក់ទុក​ ​នៅ​ចំនុច​ភ្នំ​ដងទង់ ភូមិ​ស្រែ ឃុំ​រៀបរយ ស្រុក​រវៀង ត្រូវបាន​លោក​អ៊ិត ភូម្រា នាយ​ខ័​ណ្ឌ​រ​ដ្ធ​ ​បាល​ព្រៃឈើ​ព្រះវិហារ ដឹកនាំ​កំលាំង​ខ័​ណ្ឌ ផ្នែក នឹង​សង្កាត់រ​ដ្ធ​បាល​ព្រៃឈើ​រវៀង សហការ​ ​ជាមួយ​ប៉ូលីស​សេ​ដ្ធ​កិច្ច​ខេត្តព្រះវិហារ​ធ្វើការ​ចាប់​ប​ង្រា្ក​ប ឈើប្រណិត​ទាំងអស់នោះ​ត្រូវបាន​ ​ដឹក​យកមក​រក្សាទុក​នៅ​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​រវៀង ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ស្ដីពី​ព្រៃឈើ ​កា​ចុះ​

ចាប់​បង្ក្រាប​ឈើប្រណិត​ខាងលើនេះ​បាន​ប្រ​ព្រិត​កាលពី​រសៀល​ថ្ងៃទី​៩​ខែ​មិនា​ឆ្នាំ​២០១៤ ​ ​លោក​អ៊ិត ភូម្រា បានអោយដឹងថា ក្រោយពី​ទទួលបាន​ព័​ត្ត​មាន​រាយការណ៍​មក​ថា​ ​មាន​ឈើប្រណិត​ជាច្រើន​ដុំ ដែល​ពួក​ឈ្នួ​ញ​បាន​ដឹក​ជ​ញ្ជួ​ន​ពី​ព្រៃ​ឡង់​យកមក​លាក់ទុក​នៅ​ចំ​ ​នុ​ច​ខាងលើ លោក​បាន​បញ្ជារ​ទៅ​លោក​នួន សុខុម នាយរង​ខ័​ណ្ធ អោយ​ដឹកនាំ​កំលាំង​មួយ​ ​ក្រុម ចុះទៅ​ពិនិត្យឃើញ​ឈើប្រណិត​ជាច្រើន​ដុំ​ជា​ប្រភេទ​ឈើ​ធ្នង់ លោក​ក៍បាន​បញ្ជា​អោយ​ ​ចាប់​តែម្ដង ឈើ​ទាំងអស់នោះ​មិនទាន់​បានដឹង​ពី​ចំនួន​ជាក់លាក់​នៅឡើយ​ទេ​។​ ​

​ឈើប្រណិត​មាន​បេង នាងនួន ធ្នង់ មិនមែន​មានតែ​ឈើ​ជាង​១០០​ដុំ​នេះ​ទេ នៅមាន​ជា​ ​ច្រើន​ទៀត ដែល​ពួក​ឈ្មួញ​កំពង់ធ្វើការ កាប់​ដឹកជញ្ជូន ពិសេស​មេ​ឈ្មួញ​ដ៍​ល្បីឈ្មោះ​ម្នាក់​ ​ឈ្មោះ​ព្រុំ វុទ្ធី មេ​ឈ្មួញ​ម្នាក់នេះ​បាន​ដឹកឈើ​ប្រណិត​ចេញពី​ស្រុក​ជ័យ​សែន នឹង​ស្រុក​រវៀង​ ​ក្នុង​១​ថ្ងៃ​មិន​តិ​ច្ច​

ជាង​៨​រថយន្ត​តា​កូ​ម៉ា​នឹង​រថយន្ត​សាំ​យ៉ុង​ឡើយ មិនទាន់មាន​សមត្ថកិច្ច​ណា​ ​មួយ​យក​ភ្នែក​មើល​ឡើយ សមត្ថកិច្ច​ជាច្រើន​នៅតាម​ដងផ្លូវ​ជាតិ​ត​លេខ​៦២ អង្គុយ​រាប់​ក្បាល​ ​ឡាន​នឹង​មើលផ្លូវ​អោយ​មេ​ឈ្មួញ​ឈ្មោះ​ព្រុំ វុទ្ធី ទៀតផង​។ ករណី​មេ​ឈ្មួញ​ដ៍​ល្បីឈ្មោះ​ខាង​ ​លើ​ដឹកជញ្ជូន​ឈើ​គ្មាន​អ្នក​ចាប់ បង្ក្រាប ដោយសា​ក្រុម​សមត្ថកិច្ច​ទាំងអស់នោះ​ទទួលបាន​ ​លាភ​សកា​រះ​យ៉ាងច្រើន​ពី​មេ​ឈ្មួញ​ម្នាក់នេះ ៕ ​??????????????????????????????? ???????????????????????????????