ពិធីប្រកាសស្ដីពីការចូលកាន់មុខតំណែងប្រធានគណ:កម្មាធិការគណបក្សស្រុកគូលែន

0

ព្រះវិហារ: ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨ :៣៥នាទី គណៈកម្មាធិការគណបក្សស្រុកបានរៀបចំពិធីប្រកាស១.លោក ប៉ែន ជឹង ចូលកាន់មុខតំណែងប្រធានគណ:កម្មាធិការគណបក្សស្រុកគូលែន២.លោក គង់ ចេន សមាជិកគណៈកម្មាការបក្សស្រុក៣.លោក ប៉ាង យាត្រាយុទ្ធ សមាជិកគណៈកម្មាការបក្សស្រុក
៤.លោក ថន ធារី សមាជិកគណៈកម្មាការបក្សស្រុក
នៅស្នាក់ការគណ:បក្សស្រុក ក្រោមអធិបតីភាព ឯកឧត្តម កែវ ធី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការកណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកគូលែន និងឯកឧត្តម តូច វង្ស សមាជិកអចិន្ត្រៃគណៈកម្មាធិការខត្តព្រះវិហារ និងជាប្រធានមន្ទីរបក្សខេត្តព្រះវិហារ។

មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្ស អមដំណេីរ គណៈកម្មាធិការខេត្ត សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណៈកម្មាធិការគណបក្សក្រុងស្រុកព្រមទាំង លោក/លោកស្រី អនុប្រធាន សមាជិក គណៈកម្មាធិការគណបក្សស្រុក ប្រធានសាខាបក្សចំណុះគណៈកម្មាធិការគណបក្សស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំទាំង៦ និងប្រធានសាខាគណបក្សភូមិ

ឯកឧត្តម តូច វង្ស សមាជិកគណៈអចិន្ត្រៃយ៌គណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបានមានប្រសាសន៍ថា ការផ្លាស់ប្តូរ កែសម្រួលភារកិច្ច របស់មន្ត្រីគណបក្សប្រជាជន គឺជាប្រពៃណីសម្រាប់ មន្ត្រីយើងគ្រប់រូបទាំងអស់គ្នា ។ ម៉្យាងទៀតការកែសម្រួលភារកិច្ច និង តម្លើងឋានៈ តួនាទី ភារកិច្ច គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ក្នុងការពង្រឹង ពង្រីកនូវវិសាលភាព ក្នុងជួរគណបក្ស ពីថ្នាក់លើដល់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំរបស់គណបក្ស ដែលជាកត្តាមួយក្នុងការដណ្តើម នូវភាពជោគជ័យទៅពេលអនាគត ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ” និងយកគោលការដឹកនាំ អភិក្រម ទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ ។
ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះ គ្រប់ការបោះឆ្នោតជាបន្តបន្ទាប់នៅអាណត្តិក្រោយៗទៀតផង ៕