​មន្ត្រីជលផល​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​រិ​ប​អូស​បានណ​រ៉ាវ​ប្រវែង​១.៥០០​ម៉ែត្រ​ចំណុច​បឹង​អា​ត្រាវ​តូច​

0

​ខេត្តបន្ទាយមានជ័យ​​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​មង្គល​បូរី​បាន​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ហើយ​រិ​ប​អូស​បាន​ឧបករណ៍​នេសាទ​ប្រភេទ​ណ​រ៉ាវ​ប្រវែង​១.៥០០​ម៉ែត្រ​។​កា​រប​ង្រា​ប​បទល្មើស​ខុសច្បាប់​កាលនោះ​គឺ​ព្រឹក​ថ្ងៃទី​៣០​ខែតុលា​២០១៤​ស្ថិត​នៅជាប់​ព្រំប្រទល់​ខេត្ត​បន្ទា​យាម​ន​

ជ័យ​និង​ខេត្តបាត់ដំបង​។image (2)

លោក ហ៊ី សេង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​មង្គល​បូរី​បាន​ប្រាប់ថា​ក្រោយពី​បានទទួល​បាន​ព៌​ត​មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​បទល្មើស​ជល់ផល​នៅ​ចំណុច​ខាងលើ​មន្ត្រីសង្កាត់​រដ្ឋបាល​ជល​ផល​បាន​សហការ​ជាមួយ​កំលាំង​សហគមន៍​នេសាទ​បានធ្វើការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ចំណុច​បឹង​អា​ត្រាវ​តូច​ដែល​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​បាត់​តំបន់​។​ហើយ​ការបង្ក្រាប​នេះ​ត្រូវបាន​រុករក​តាម​ព្រៃ​រកឃើញ​មាន​បទល្មើស​នេសាទ​ដែល​ទើប​ដាក់​ដែល​ត្រូវ​រើ​និង​រឹបអូស​បាន​មា​នណ​រ៉ាវ​ប្រវែង​១.៥០០​ម៉ែត្រ​និង​ឡុ​ក​ចាប់​ត្រី​ចំនួន​៣​និង​បង្គោល​ឫស្សី​ចំនួន​៦០​ដើម​។image (3)

លោក​បាន​បន្តថា​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ​គឺ​មន្ត្រី​ជំនាញ​បាន​សហការគ្នា​ល្អជា​មួយ​ខាង​សហគមន៍​នេសាទ​ទើបបាន​បង្ក្រាប់​បទល្មើស​នេសាទ​បានជា​ញឹក​ញ៉ាប់​ដែល​ត្រូវបាន​ជនល្មើស​ដាក់​បង្កប់​ក្នុងព្រៃ​។​ចំពោះ​បទល្មើស​នេសាទ​ដែល​ត្រូវ​បង្ក្រាប​គឺ​វត្ថុតាង​មាន​ណង​រ៉ាវ​ប្រវែង​១.៥០០​ម៉ែត្រ​ដែលជា​ក្រឡា​សំ​ណា​ច់​ញឹក​ល្អ​ត្រូវបាន​យកមក​រក្សាទុក​នៅ​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​មង្គល​បូរី​។image (1)

លោក ហ៊ី សេង បាន​បន្តថា​៖​ចំពោះ​ជនល្មើស​ដែល​លួច​ដាក់​បទល្មើស​នេសាទ​ខុស​ភាគច្រើន​ជន​ទាំងនោះ​គឺ​រស់​ខាង​ទឹកដី​ខេត្តបាត់ដំបង​ហើយ​មក​ធ្វើ​សកម្មភាព​លួច​ដាក់​បទល្មើស​ខាង​ទឹកដី​ខេត្ត បន្ទាយមានជ័យ​ជាប់​ព្រំដែន​ហើយ​មន្ត្រី​ជំនាញ​បាន​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ចាប់ខ្លួន​ជនល្មើស​ដើម្បី​មាន​វិធានការ​ទៅតាម​ច្បាប់​៕