កំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ២២ ខែធ្នូ ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ, បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏មានតម្លៃពី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីឧបត្ថម្ភដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន ៤០គ្រួសារ នៅឃុំដងកាំបិត, ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, ដែលបានបញ្ជាក់ពីការគាំទ្រនិងការដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនដែលបានចូលរួមក្នុងការបង្កើតសន្តិភាព និងមកឯកភាពជាតិ។
ការប្រគល់អំណោយអំណោយដែលបានប្រគល់ដល់គ្រួសារ ៤០ គ្រួសារប្រមូលផ្ដុំទាំងអង្ករចំនួន ២៥គីឡូក្រាម, មីជាតិ១កេស ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ និងត្រីខកំប៉ុង១យួរ។
ឧ
ត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងក្នុងពិធីថា ការរួមគ្នារក្សាសុខសន្តិភាព និងការអនុវត្តគោលនយោបាយ “ភូមិឃុំមានសុវត្ថិភាព” គឺជាកាតព្វកិច្ចសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ព្រមទាំងដាក់ចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការចៀសវាងគ្រឿងញៀនក្នុងសហគមន៍។
ការចូលរួមប្រជាពលរដ្ឋមានលោកលន់ យ៉េន, មេឃុំដងកាំបិត, បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត, ឧត្តមសេនីយ៍ទោ សោម ស៊ុន, និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពប្រជាជន។ លោកក៏បានជូនពរ សូមឲ្យសម្ដេច និងលោកជំទាវបានសុខសុភមង្គល និងពុទ្ធពរទាំងបួនប្រការជានិច្ច៕
ដោយប៊ុនរដ្ឋា







































