​ភេទ​ទី​៣​មា្ន​ក់បាន​បោក​អ្នក​ស្រែចំការ​៤​នាក់ ដោយ​យក​ខ្សែក​មាស​ទំងន់​៥​ជី​ចេញទៅ​បាត់ ហើយ​អោយ​អ្នកចំការ​ទា​មង​៤​នាក់​នៅចាំ​ខ្លួន​នៅ​កន្លែង​លក់​មាស​

0

​កំពង់ឆ្នាំង​៖​មានការ​ឆរ​បោក​ជាថ្មី​មួយទៀត​របស់​មនុស្ស​ភេទ​ទី​៣​បណ្តាលអោយ​ស្ត្រី​ចំណាស់​អ្នក​ជនបទ​២​នាក់ និង​យុវជន​២​នាក់​ទៀត ទាំង​៤​នាក់​ត្រូវបាន​រង​ការចោទប្រកាន់​ក្នុង​សមគម​និ​ត​ក្នុង​អំពើ ឆបោក មាស​ទម្ងន់​៥​ជី ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣១​

ខែតុលា​ឆ្នាំ​២០១៤ នេះ នៅក្នុង​ផ្សារលើ​ខេត្តកំពង់ឆ្នាំង ។ ​ ​សូម​រំ​ឮ​ក​ដែលថា​៖​ការចាញ់បោក​របស់​អ្នក​ជនបទ​ស្រុកស្រែ​ចំការ​ថ្មី​នេះ ក៏​មិន​ខុស​អី​ពី ស្ត្រី​ម៉ាស្សា​​ស្អាត​សង្ហា​ម្នា​ក់បាន​ចាញ់បោក​សង្សា​របស់ខ្លួន​នាំទៅ​ទិញ​មាស​ហើយ​បន្លំ​យក​មាស​៥​ជី​រួច​គេចខ្លួនបាត់​​កាលពី​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៤​កន្លងទៅ​នេះដែរ ទីបំផុត​នាង​បាន​ធ្លាក់ខ្លួន​ជាប់​ព​ន្ឋ​នាគា​រទាំង​គ្មាន​​កំហុស ដែល​មេរៀន​នេះ​គួរ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ដែល​ខាងក្រោម​នេះ​ជា​ល្បិច​​បោកប្រាស់​ប្រជាពលរដ្ឋ​អោយមក​ទទួលទោស​ចំ​នួ​ស ដោយ​ចំណាយពេល​ធ្វើអំពើ​ល្អ​ប្រហែល​១​ខែ​មុន​​ដើម្បីអោយ​គេ​ទុកចិត្ត ។ ​DSC00885

​លោក ម៉ា យន់ មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ ក្រុង​កំពង់ឆ្នាំង​បាន​និយាយថាៈ ជនសង្ស័យ​ទាំង​៤​នាក់​​ដែល​រង​ការចោទប្រកាន់​ក្នុង​បទ​សមគំនិត​មាន​១.​ពេជ្រ អ៊ុំ ភេទ​ស្រី អាយុ​៥០​ឆ្នាំ ២.​ឈ្មោះ សាំង ឃីម ភេទ​ស្រី អាយុ​៥០​ឆ្នាំ ៣​ឈ្មោះ ញ៉ែម សារី​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​៤​ឈ្មោះ ង៉​យ គា ភេទ​ប្រុស​អាយុ ២០​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ ភូមិ​ស្ទេង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។

ចំណែកឯ​ជនសង្ស័យ​ជា​មេក្លោង ឈ្មោះ កា​ភី​ម ភេទ​ទី​៣ អាយុ​២៨​ឆ្នាំ គ្មាន​ទីលំនៅ​ពិតប្រាកដ​។ ​ ​ប្រភព​ដដែល​បាន​បន្តថាៈ​នៅ​ព្រឹក​ថ្ងៃកើតហេតុ ជនសង្ស័យ​ទាំង​៥​នាក់ ដែលមាន​មេក្លោង​ឈ្មោះ កា​ភី​ម បាន​ជួល​រថយន្ត​តាក់ស៊ី របស់​ឈ្មោះ ខុម ដែល​នៅ​ភូមិ​ឃុំ​ជាមួយគ្នា មក​ផ្សារ​កំពង់ឆ្នាំង​។​ពេល​មក ដល់​ផ្សារលើ ខេត្តកំពង់ឆ្នាំង ឈ្មោះ​កា​ភី​ម បានអោយ​កាបូប​ប្រាក់​ទៅ​ឈ្មោះ ង៉​យ គា កាន់​ដោយ​ប្រាប់ថា​\​រើស​គោយន្ត​មួយគ្រឿង​ទៅ លុយ​មាន​កាន់​នៅ​ដៃ​ហើយ ។ kaPhim

បន្ទាប់មក​ឈ្មោះ កា​ភី​ម បាន​នាំ​ស្ត្រី​២​នាក់​​ទៅ​ទិញ​ត្រៃ​សម្រាប់​ធ្វើបុណ្យ​កឋិនទាន តែ​ពេល​ដើរកាត់​ហាង​លក់​គ្រឿង​បុណ្យ​កឋិនទាន ឈ្មោះ​កា​ភី​ម​​មិន​ចូល​ទិញ​ទេ ដោយ​ប្រាប់ថា​ទៅ​ទិញ​មាស​សិន​។ លុះដល់​តូប​លក់​មាស​លេខ ០៩ ដែលមាន​អ្នកលក់ មាស ឈ្មោះ ឡេង ឃឹម​ឃ​ន ឈ្មោះ កា​ភី​ម បាន​សុំ​មើល​ខ្យែ​កមាស ទម្ងន់​៥​ជី ហើយ​អ្នកលក់​មាស​ក៏​​អោយមើល ពេល​កំពុង​មើល ឈ្មោះ​កា​ភី​ម បានអោយ​កាបូប​លុយ មួយទៀត​ទៅ​ស្ត្រី​ឈ្មោះ ពេជ្រ អ៊ុំ ប្រាប់ថា មើល​កាបូប​ប្រយ័ត្ន​បាត់ រួច​បាន​សុំ​អ្នកលក់​មាស​ថា សុំ​យកទៅអោយ​ប្អូន​ខ្ញុំ​កំពុង​ទិញ​គោយន្ត​​ពាក់​មើល​សិន រួច​ក៏​ចេញទៅ​បាត់​រហូត​តែម្តង​។​ក្រោយមក​បន្តិច​ម្ចាស់​មាស​មានការ​សង្ស័យ​ក៏​ប្រាប់​អោយ​​ស្ត្រី​២​នាក់​នោះ​រាប់​លុយ​ប្រគល់អោយ ព្រោះ​បក្សពួក​បាន​យក​ខ្យែ​កមាស​៥​ជី​ទៅ​បាត់​ហើយ នៅពេល​​ស្ត្រី​ទាំង​២​បាន​បើក​កាបូប​ប្រាក់​នោះ​មើល​ក៏​ស្រាប់តែ​ឃើញ​សុ​ទ្ឋ​ប្រាក់ ដុល្លារ​ខ្មោច​ទើប​ដឹងថា​ចាញ់បោក​​ឈ្មោះ​កា​ភី​ម​នោះ ហើយ​ម្ចាស់​មាស​បាន​ប្តឹង​សមត្ថកិច្ច​តែម្តង ។DSC00876

​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​ឈ្មោះ សាំង ឃីម បាន​និយាយថាៈ ពួកគាត់​មិនមែនជា​អ្នកបោក​ប្រាស់​នោះទេ ឈ្មោះ​កា​ភី​ម​នេះ​ជាម​នុស្ស​ខ្ចាត់ព្រាត់​មកពីណា​មិនដឹង​ទេ តែ​បានមក​ស្គាល់​គ្រួសារ​ឈ្មោះ ង៉​យ គា និង​បាន​សុំ​ឈ្មោះ ង៉​យ គា ធ្វើជា​បងប្អូន​ធ​ម៏​ទៀតផង ។ ឈ្មោះ កា​ភី​ម នេះ​បាន​សន្យា​ជួយ​ទំនុប​បំរុង​គ្រួសារ ង៉​យ គា អោយមាន​ជីវភាព​ធូ​ធារ ព្រោះ​អាណិត​គ្រួសា​នេះ​ណាស់ ហើយ​ឈ្មោះ កា​ភី​ម នេះ​បានមក​ស្នាក់នៅ ជាមួយ​គ្រួសារ ង៉​យ គា ជាង​មួយខែ​មុនពេល​កើតហេតុ​នេះ ដោយបាន​ជួយ​ចេញថ្លៃ​ម្ហូប​​អាហារ​ផងដែរ ។DSC00881

ស្ត្រី​រូបនោះ​បាន​បន្តថាៈ ដោយនៅ​រសៀល​ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ​២០១៤ ឈ្មោះ​កា​ភី​ម បានអោយ គាត់ និង​ចាស់ៗ​ជូន​គេ​ទៅ​វត្ត​ខ្លុង​ពពក ដោយ​សុំ​ព្រះសង្ឃ​ដង្ហែរ​អង្គ​កឋិន​ចូល​មួយ​ត្រៃ​និង​គេ​ដែរ​ដែរ ក្នុងពេល​ខាងមុខនេះ រួច​នៅ​ព្រឹក​ថ្ងៃទី ៣១​ខែតុលា ឈ្មោះ​កា​ភី​ម បាន​ជួល​រថយន្ត​នាំ​ពួកគាត់​មក​ផ្សារ​កំពង់ឆ្នាំង ដោយ​ក្នុង​ទៅ​ទិញ​គោយន្ត​អោយ​គ្រួសារ ង៉​យ គា មួយគ្រឿង និង​ទិញ​ត្រៃ​ចូល​កឋិនទាន​មួយ​ត្រៃ​ផងដែរ ។​ពួក​គាត​មិនមែនជា​ដៃ​ជើ​របស់​ជន​ឆបោក​នោះទេ ។​​ ​ទោះយ៉ាងណា​ជនសង្ស័យ​ទាំង​៤​នាក់​រួមទាំង​វត្ថុតាង​ប្រាក់​ដុល្លា​ខ្មោច​ចំនួន​១៧៩០០​ដុល្លារ ត្រូវបាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​បញ្ជូនទៅ​ស្នងការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ទៅ​តុលាការ​៕