ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​សំរួល ឲ្យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

0

​សៀមរាប :​ ​ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៦​នាក់ និង​វត្ថុតាង​រួមមាន ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ដាវ​ដែក​១​ដើម និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ពី​ជនសង្ស័យ យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ការ​សួ​នាំ ។ លោក​

វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថ្វេ​ដង​ផង​នោះ ជាក់ស្តែង​នា ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយបាន​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្លរ​ក្រាម និង​សង្កាត់​Sequence 010031

សាលា​កំរើក ក្រុង​សៀមរាប បាន​តាមដាន​ស្រាវជ្រាវ និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើនេះ នៅ​ភូមិ​វត្ត​ស្វាយ​-​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ព្រមទាំង​វត្ថុតាង​ទាំងអស់នេះ រួច​យកមក​កាន់​ការិយាល័យ​ជំនាញ​តែម្តង ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​សំរួល ឲ្យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ បន្ទាប់ពី សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ ព្រមទាំង​វត្ថុតាង​ទាំងអស់​

បាន​ហើយ​នោះ នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​រសៀល​ថ្ងៃទី​៣១ ខែតុលា កន្លងទៅ ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕
លោក​ព្រិន្ទបាលទោ ខេង ខេមរា​