លោកស្នងការនគរបាលខេត្តកំពង់ធំ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ដើម្បីកាត់បន្ថយ ហានិភ័យ ដែលកើតឡើង ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ ការពារ រក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ

0

កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីវិធានការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្រាប់ព្រឹត្តិការណ៍ អបអរសាទរខួបលើកទី ២៦ ទិវាសន្តិភាពនៅកម្ពុជា និងពិធីឆ្លងឆ្នាំសកល ២០២៤~២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ ហេង សុផល ស្នងការ បានថ្លែងថា ក្នុងឱកាស នៃការប្រារព្ធព្រិត្តិការណ៍ សំខាន់ៗ ខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។

ក្នុងឱកាសនោះលោកស្នងការ ថ្លែងសង្កត់ធ្ងន់ លើការងារជំនាញត្រូវអនុវត្ត ដូចភ្លៀងរលឹម រួមមាន៖ ១.ព្រហ្មទណ្ឌ, ២.ប្រឆាំងគ្រឿងញៀន, ៣.ចរាចរណ៍ផ្លូវគោក, ៤.បង្ក្រាបក្រុមក្មេងទំនើង,៥.ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបង្កការ ទប់ស្កាត់ បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាថ្មីម្ដងទៀត លោកស្នងការ បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំតាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទ ពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញ ជាប្រចាំថ្ងៃ គោរពលើកកម្ពស់វិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ សាមគ្គីភាពសហការល្អ ពង្រឹងការគ្រប់គ្រងកងកម្លាំង ពិនិត្យបញ្ជីវត្តមានមន្ត្រីក្រោមឱវាទ រកឲ្យឃើញមន្ត្រីដែលសកម្ម មានស្នាដៃ ក្នុងការបំពេញភារកិច្ច ជូនអង្គភាព ត្រូវទទួលបានការលើកទឹកចិត្តចំពោះមន្ត្រីអសកម្ម ក្នុងការបំពេញភារកិច្ច ត្រូវអនុវត្តតាមលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិ ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួយយកអាសាគ្នា នាគ្រាជួបទុក្ខលំបាក។ អត្ថបទវេហាស៍