​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ស្រុក​គាស់ក្រឡ ក្តៅក្រហាយ​និង​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ចិក ឃិ​ម​ថា បានធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ពួកគាត់​

0

ប៉ៃលិន ៖ ​ ​ផ្លូវថ្នល់​មួយ​ខ្សែ​នៅក្នុង​ស្រុក គាស់ក្រឡ ដែល​ស្ថាបនា​ឡើ​ដោយ​វិស្វកម្ម​របស់​ក្រសួងការពារជាតិ សម្រាប់​ទុកជា​ផ្លូវ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ដែលមាន​វិសាលភាព​ចាប់ពី​ស្រុក​គាស់ក្រឡ ទៅ ដល់​ស្រុក​សំឡូត​ឆ្ពោះ​ទៅដល់​ប៉ៃលិន គឺជា​ភាពងាយស្រួល​អាជីវកម្ម​ដឹក​រាល់​

ផលិតផល ទៅ​លក់​ដល់ ប្រទេស​ថៃ​បាន​ដោយ​ចំណាយពេល​ខ្លី ពួកគាត់​ថា មិន​ដូច​មុន​ពួកគាត់​ត្រូវ​ដឹក​វាង​ឆ្ងាយ​ឡើង​តាមផ្លូវ ជាតិ​លេខ ៥ រួច​ឆ្ពោះទៅ​ប៉ៃលិន ពួកគាត់​ចំណាយពេល​យូរ និង​ថវិការ​ក៏​ច្រើន ពួកគាត់​បានបញ្ជាក់​ដោយ​ចេញពី​ឆ​ន្ទះ​ពិតៗ របស់​ពួកគាត់​ថា បាន​ផ្លូវ​មួយ​ខ្សែ​នេះ ព្រៀបបាន​ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ចិ​ញ្ជឹ​ម​គ្រួសារ​ពួកគាត់​រួចទៅហើយ កាលណោះ​មាន​ឯកឧត្តម មាស សុភា មក​សំភោ​ធ​ដាក់ឱ្យ ប្រើប្រាស់​ទៀតផង ប៉ុន្តែ​អ្វីដែល​ពួកគាត់​សោកស្តាយ​និង​ធ្វើឱ្យ​ពួកគាត់​រាំងស្ទះ​សេដ្ឋកិច្ច​របស់​ពួកគាត់ នោះ​គឺមាន​មន្ត្រី​យោធា​ភូមិភាគ ៥ ម្នាក់​ឈ្មោះ ចិក ឃិ​ម កន្លងមក​គេ​ធ្លាប់​ស្គាល់​មន្ត្រី​រូបនេះ​ជា​អ្នកមាន ឥទ្ធិពល​ផ្នែក​ដីធ្លី កាលណោះ​តួរ​នាទី​ជា​ប្រធាន​វរៈ​សេនា​តូច​ផ្នែក​អភិវឌ្ឍ​ន៏​របស់​ភូមិភាគ​ទី ៥ ប្រចាំការ នៅ​ស្រុក​គាស់ក្រឡ មាន​ដី​រាប់ពាន់​ហិច​តា​បន្ទាប់មក​បាន ឋានៈ​ផ្កាយ​មួយ​រង​សេនាធិកា​ភូមិភាគ​ទី​៥ ហើយក៏​មាន​តួនាទី​មួយទៀត​បច្ចុប្បន្ន ជា​ក្រុមប្រឹក្សា ស្រុក​គាស់ក្រឡ​ផងដែរ ។

មន្ត្រី​តួនាទី បី​នេះ​បាន ធ្វើអោយបាន​ធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​គាស់ក្រឡ ចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ថា បាន​បំផ្លាញ ផ្លូវ​របស់​សាធារណៈ របស់​រដ្ឋ​ដើម្បី​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន ដោយ​មន្ត្រី រូបនេះ ធ្វើ​ផ្លូវ​ចូល​ការដ្ឋាន​ខ្លួន​ខ្ពស់ ជាង​ផ្លូវ​សាធារណៈ របស់​រដ្ឋ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ​ធ្វើឱ្យ​ទឹកជំនន់ ភ្លៀង​ហូរ​បុក​ដាច់​ស្ពាន​លូ​ផ្លូវ ប្រជា​អាជីវករ មិនអាច​ធ្វើ​សារាចរ​ណ៏​៨​សេដ្ឋកិច្ច​បាន​ដូច​មុន សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៤ ប្រជាពលរដ្ឋ​បានឱ្យ​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ចក់ សាង​លី អន្តរា​គម​ន៏ ដល់​លោក​អភិបាលស្រុក គាស់ក្រឡ ស៊ិន ញ៉ា​រួច​ម្តង​ហើយ លោក ស៊ិន ញ៉ា ឆ្លើយថា និង​ឱ្យ​លោក ចិក ឃិ​ម ជួសជុល​សង​ឡើងវិញ​ជាបន្ទាន់ ប៉ុន្តែ​គ្មាន​ប្រសិទ្ធិភាព​ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៤ នេះ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ជាច្រើន​បាន​លេច​ដល់​រនាប​គ្រែ​ទៅហើយ​ធ្វើឱ្យ​ផ្លូវ​ទទួល​សម្ពាធ ធ្ងន់ធ្ងរ​ទៅ ។

នៅ​ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៤ នេះ​ដដែល​លោក​អភិបាលស្រុក​បាន​បញ្ចាក់​មក​លោក ចក់ សាង​លី ថា​និង​អញ្ជើញលោក ចិក ឃិ​ម មក​ពិភាក្សារ​គ្នា​ម្តងទៀត​ក្នុង​រឿងនេះ ចំពោះ​ប្រជាពលរដ្ឋ វិញ​គ្មាន​ជំនឿ​ថា លោក ស៊ិន ញ៉ា មាន​ប្រសិទ្ធិភាព ។ ចំពោះ​មន្ត្រី​យោធា​រូបនេះ​ទេ ព្រោះ​ចាប់ពី​មាន យថាហេតុ​ដំបូង​ហើយ តិចតួច​មិន​អើពើ​ពី​លោក​ផ្កាយ​មួយ​នោះ​ផង មានតែ​ខាង​ស្រុក​ចុះ​មើល​ព្រោង ព្រាត គ្មាន​ដំណោះស្រាយ​ទប់ស្កាត់​ផង​នោះ នេះ​ដោយសា​ចំហាយ​អន្ត​រគម​ន៏​ពី​លោក​ទីប្រឹក្សា​មហាផ្ទៃ ចក់ សាង​លី ផង ។

កាលពី​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៤ កន្លងទៅ​ថ្មីៗ​នេះ កម្ពុជា​ថ្មី​បាន​ទំនាក់ទំនង លោក ចិក ឃិ​ម​ឱ្យជួយ​បំភ្លឺ​ក្នុង​រឿងនេះ​ដែរ​តែ​លោក​ឱ្យ​មនុស្ស​ស្រី​លើក​ទូរស័ព្ទ​រួច​និយាយថា បាន​ទិញ លេខ​ទូរស័ព្ទ​នេះ​ពី​លោក​ផ្កាយ​មួយ ហើយក៏​បាន​បិទ​ទូរស័ព្ទ​តែម្តង ទោះជា​យ៉ាងនេះ​ក្តី​លោក ស៊ិន ញ៉ា បាន​បញ្ជាក់ថា លោក ចិក ឃិ​ម​ត្រូវតែ​ទទួលខុសត្រូវ​ក្នុងការ​បកស្រាយ​ទៅវិញទៅមក​វិញ​ទៅមក​យ៉ាង ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​ពឹង​កម្ពុ​ជាថ្មី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​មេភូមិ​ភាគ​ទី ៥ និង​ជួយ​អន្តរា​គម​ន៏​ដល់ មន្ត្រី​ខ្លួន​ព្រោះ​តំបន់​ស្រុក​គាស់ក្រឡ​គឺជា​សក្តានុភាព​របស់លោក​ផ្កាយ​មួយ ចិក ឃិ​ម ទោ​ហើយ​ធ្វើយ៉ាងណា​ឱ្យ​លោក​ស៊ិន ញ៉ា ចេះ​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ពួកគាត់​នោះ​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ប្រើ ឆន្ទានុសិទ្ធិ​របស់​ពួកគាត់​តាម​ទំព័រ​កម្ពុ​ជាថ្មី បាន​ពាំនាំ​កង្វល់​របស់​ពួកគាត់​ឱ្យ​មន្ត្រី​កំពូល​របស់​រដ្ឋាភិបាល​បាន​ជ្រាប និង​ជួយ​អន្តរា​គម​ន៏​ដល់​ពួកគាត់ ។