បន្ទាយមានជ័យ៖ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និង នវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ១ថ្ងៃពេញ ដល់សិក្ខាកាមចំនួន ២០៧នាក់
សិក្ខាសាលាផ្សព្វ ផ្សាយនេះប្រព្រឹត្តធ្វើក្នុងសាលប្រជុំ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថ្ងៃទី ២៧ ខែ ឆ្នូ ឆ្នាំ ២០២៤ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ស្នើអោយសិក្ខាកាម ដែលជាលោកវេជ្ជបណ្ឌិត ប្រធានអនុប្រធានមណ្ឌុលសុខភាពគ្រូពេទ្យ ទាំង៩ ក្រុងស្រុក យកជំនាញនេះ ទៅអភិវឌ្ឍន៍អង្គភាព ត្រឹមត្រូវនិង ដើម្បីពង្រឹងសមត្ថភាពដល់បណ្ដាអង្គភាព ដែលជាបេក្ខភាពប្រកួតប្រជែង ជ័យលាភីក្នុងការវាយតម្លៃ ជាអង្គភាពផ្ដល់ សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាបាល ក្នុងខេត្តបន្ទាយមានជ័យរបស់យើង។
សិក្ខាសាលានេះ មានរយះពេល១ថ្ងៃ វាមានសារៈសំខាន់ណាស់សំរាប់សិក្ខាកាមទាំង ២០៧នាក់ គោលបំណងដើម្បីពង្រឹងសមត្ថភាពដល់បណ្ដាអង្គភាព ដែលជាបេក្ខភាពប្រកួតប្រជែង ជ័យលាភីក្នុងការវាយតម្លៃ ជាអង្គភាពផ្ដល់ សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាបាល ក្នុងខេត្តបន្ទាយមានជ័យរបស់យើង។
វគ្គបណ្ដុះបណ្ដាលនេះផងដែរគឺជាការឆ្លើយតបទៅនឹងបញ្ហាខ្វះខាតដែលយើងបានរកឃើញក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២១ ខែធ្នូ កន្លងទៅនេះ ស្ដីពីការត្រួតពិនិត្យ រកមើលបញ្ហាប្រឈមឬខ្វះខាតរបស់អង្គភាពចូលរួមទទួលការ វាយតម្លៃទទួលស្គាល់ថា ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលក្នុងខេត្តបន្ទាយមានជ័យយើងនេះផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រី បានវាយតម្លៃដល់អង្គភាព ផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលថ្នាក់ខេត្ត ព្រមទាំង លោក លោក ស្រីសមាជិក សមាជិកាអង្គសិក្ខាសាលាទាំងមូលដែលបានចំណាយពេលវេលាចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្ដុះបណ្ដាលនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕ដោយ៖ឃិន គន្ធា