​រថយន្ត​Hino​ដឹក​ស៊ីម​ត៏​របស់​ក្រុមហ៊ុន​ចិន បើក​បន្តកន្ទុយ​គ្នា ដោយ​មិន​ប្រុងប្រយ័ត្ន​ក៏​ប៉ះ​គ្នាឯង ខូច​ខាត់​ផ្នែក​ខាងមុខ របួសស្រាល​ម្នាក់​

0

​ខេត្ត​ប៉ៃលិន​៖ រថយន្ត​Hino​ដឹក​ស៊ីម​ត៏​របស់​ក្រុមហ៊ុន​ចិន ជាច្រើន​គ្រឿង បាន​បើក​បន្តកន្ទុយ​គ្នា មកដល់​ចំណុច​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លួ​វ​គោក​ខេត្ត ក៏​ឈប់​មិន​មើល​ក្រោយ បាន​ប៉ះ​ជាមួយ​រថយន្ត​គ្នាឯង បណ្តាល​ឲ្យ​ខួច​ខាត់​ផ្នែក​មុខ​ទាំងស្រុង ព្រមទាំង​រងរបួស​ស្រាល​ម្នាក់ ។ ហេតុ​ការ​

ណ៏​គ្រោះថ្នាក់​បណ្តាល​ឲ្យ​រថយន្ត​ប៉ះគ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រហែល​៥ និង​៣០​ព្រឹក ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ ៥៧ ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​-​ខេត្ត​ប៉ៃលិន ។​​download (3) - Copy

បើតាម​សាក្សី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ស៊ីម​ត៏ ពីរ​ទៅ​បី​គ្រឿង បើកបរ​លើ​ផ្លួ​វ​ជាតិ​លេខ​៥៧ ក្នុង​ទឹ​សដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​មធ្យម លុះ​មកដល់​កន្លែង​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លួ​វ​គោក​ខេត្ត​ត្រួតពិនិត្យ ក៏បាន​ឈប់ ដោយ​មិនបាន​មើល​ក្រោយ ក៏​ប៉ះ​ត្រួវ​គ្នាឯង ដែល​បើក​ក្នុង​ទឹ​សដៅ​ស្របគ្នា បណ្តាល​ឲ្យ​រថយន្ត​Hino​ដែល​មកពី​ក្រោយ​ខួច​ខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ព្រមទាំង​រងរបួស​ព្រូឡាន​ម្នាក់ ។download (6) - Copy

ក្រោយ​កើតហេតុ គេ​ឃើញ​ម្ចាស់​រថយន្ត​ហៅ​រថយន្ត​ស្ទួ​ច អួ​ស​ចេញ កុំ​ឲ្យ​កក​ស្ទុះ​ចរាចរ​ណ៏ ។​​តាម​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លួ​វ​គោក​ខេត្ត បាន​ឲ្យ​ដឹងថា​៖ រឿងនេះ​វា​មិនមាន​បញ្ហា​នោះទេ ព្រោះ​រថយន្ត​ដែល​ដឹក​ស៊ីម​ត៏ ជា​រថយន្ត​ក្រុមហ៊ុន​តែមួយ ដូច្នោះ​មិនមាន​ការ​ប្តឹងផ្តល់​ឡើយ ដោយឡែក​ការ​កក​ស្ទុះ​ចរាចរ​ណ៏​ក៏​មិនមាន​ដែរ គឺ​ក្រុមហ៊ុន​បាន​យក​រថយន្ត​ស្ទួ​ច​ចេញ​កុំ​ឲ្យ​មាន បញ្ហា​ចរាចរ​ណ៏ ។download - Copy

​សួ​ម​បញ្ជាក់ថា​៖ អ្នកបើកបរ​រថយន្ត​ទាំងពីរ​គ្រឿង និង​ព្រូ​រថយន្ត​ដែល​រងរបួស​ស្រាល មិន​ត្រួវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​មានការ​លាក់លៀម ៕​អ