សង្វៀន​ជល់​មាន់ ដុះ​ស្លែ​ដ៏​ធំ​នៅ​ក្រុង​សៀមរាប​ត្រូវ​សមត្ថកិច្ច​បង្ក្រាប ទីតាំង​អតីត​ភូមិភាគ​ទី​៤

0

​សៀមរាបៈ ទីតាំង​ជល់​មាន់​ដ៏​ធំ កើតមាន​រាប់​ឆ្នាំ​មកហើយ ដែល​ទីតាំង​នោះ​ស្ថិតក្នុង​អតីត​យោធភូមិភាគ​ទី​៤ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ចំរុះ ចេញ​ប្រតិបត្តិ​ការបង្ក្រាប​ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន ។ ប្រតិបត្តិ​ការបង្ក្រាប​ក​ន្លែ​ង​ជល់​មាន់​នៅក្នុង​ទី តាំង​ភូមិភាគ​៤​នេះ​ធ្វើឡើង​នៅ​ម៉ោង​១៥​និង​

៣០​នាទី​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៤ ដែល​ទីនោះ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីមុខ​ប្រាសាទអង្គរវត្ត ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប​។​1413959757610

​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បានរៀបចំ​កំលាំង​តាំងពីព្រឹក​ដើម្បី​ចេញ​បង្ក្រាប ប៉ុន្តែ​នៅ ល្ងាច​ថ្ងៃ​ដដែល​បាន​អនុវត្ត​ដោយ​ប្រើប្រាស់​កំលាំង​នគរបាល​សរុប​ចំនួន​២០​នាក់ ក្នុងនោះ​១០​នាក់ មកពី​អធិការ​ក្រុង​សៀមរាប និង​១០​នាក់​ទៀត​មកពី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​ខេត្តសៀមរាប​។​​ ​សមត្ថកិច្ច​បាន​អះអាងថា ដោយសារ​មានការ​រៀបចំ​កំលាំង​យូ​ពេក​ទើប​ធ្វើ​ឲ្យ​អ្នកលេង​ជល់​មាន់ ​បែក​សំបុក នៅពេល​សមត្ថកិច្ច​ទៅដល់ រត់​បាតជើង​ស​ព្រាត​។​​ ​ទោះបីជា​យ៉ាងណាក៏ដោយ លោក​អនុ​សេនី​យ៏​ឯក នួន ស​ក្កិ​ចំរើន​រិ​ទ្ធ បាន​និយាយថា ក្នុ ង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​ចំនួន​១​គ្រឿង ម៉ូតូ​ទំនើបៗ​ចំនួន​ជាង​២០​គ្រឿង ទ្រង់មាន់​ធ្វើ​ពី​ដែក​បាន​ចំនួន​២៥ កៅស៊ូ​តង់​ធំៗ​ចំនួន​២ ដែល​សមត្ថកិច្ច​អះអាងថា កៅស៊ូ​តង់​នេះ​បា ន​រុះរើ​ពីស​ង្វៀន​ជល់​មាន់ ចំនួន​២​វង់​នៅ​កន្លែងកើតហេតុ​។​​

​លោក​អនុ​សេនី​យ៏​ឯក នួន ស​ក្កិ​ចំរើន​រិ​ទ្ធ បានបញ្ជាក់​ទៀតថា មនុស្ស​ទាំងអស់​បានរ​ត់​រួច ម៉ូតូ​រាប់សិប​គ្រឿង​និង​រថយន្ត​ជាច្រើន​គ្រឿង ត្រូវបាន​អ្នក​មក​ជល់​មាន់​យកចេញ​អស់​មុនពេល​សមត្ថកិច្ច​ទៅដល់ ។​ក្រៅពីនោះ​មាន​មាន់​ជល់​ចំនួន​៧​ក្បាល​ត្រូវបាន​ដកហូត ប៉ុន្តែ​កូន​អ្នកធំ​ម្នាក់​ដែល​គេ​ស្គា ល់​ល្បី​ពេញ​ខេត្តសៀមរាប​ដែល​រកស៊ី​ខុសច្បាប់​កន្លងមក ហើយ​មក​ឆក់យក​ពី​ដៃ​សមត្ថកិច្ច​ទៅវិញ​អស់​ចំនួន​៣​ក្បាល គឺ​នៅសល់តែ​៤​ក្បាល​ប៉ុណ្ណោះ​។ក្រុម​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​និយាយថា ទីតាំង​នេះ​កើតមាន​រាប់​ឆ្នាំ មិន​ខ្លាច​ច្បាប់ ឡើយ​​ព្រោះថា ជា​របស់​កូន​អ្នកធំ ហើយ​អ្នកលេង​ក៏​គេ​សប្បាយ​ចិត្តបាន​ម្ចាស់​សង្វៀន​ជា​អ្នកមាន​ឥ ទ្ធិ​ពល ពួកគេ​ក៏​អង្គុយលេង​ភ្នាល់​មាន់បាន​យ៉ាង​ស្រួល​រាប់​ឆ្នាំ​រហូតមក​។​​

​ទីតាំង​ជល់​មាន់​នោះ​ត្រូវបាន​គេ​និយាយថា រាប់​ឆ្នាំ​មកហើយ​នោះបាន​ដាក់​ខែ​ដល់​សមត្ថកិច្ច មួយចំនួន​ផងដែរ​។​ជាមួយ​នោះ​ក៏មាន​ដាក់​ខែ​ដល់​អ្នកកាសែត ទូរ​ទស្ស​ន៏​ប្រចាំខេត្ត​មួយចំនួនទៀត ផង​។​​ ​ប្រជាពលរដ្ឋ​បាន​និយាយថា ការបើក​កន្លែង​ជល់​មាន់​រាប់​ឆ្នាំ​មកនេះ គឺ​ធ្វើអោយ​ខេត្ត​សៀម​រា ប​តាំង​ពីមុន​រហូតមកដល់​ពេលនេះ​បានកើត​មាន​ចោរឆក់ ចោរប្លន់​ម៉ូតូ កាច់​សោ​រក​យក​ម៉ូតូ រាប់​ករណី ក្នុង​មួយខែៗ​ដោយសារ​ការ​ចាញ់ល្បែង​ជល់​មាន់​,​បៀ​,​អាប៉ោង​,​កន្ទុយលេខ​ជាដើម ដែល​គេ​សង្កេតឃើញ​មាន​បើក​ឲ្យ​លេង​យ៉ាងរ​លួ​ន​៕