រដ្ឋបាល ឃុំ ខ្វាវ និងការិយាល័យឧទ្យានុរក្ស បរិស្ថាន ដែនជម្រកសត្វព្រៃ បឹង ពែរ នាំយក អំណោយសប្បុរសធម៌ ជនជាតិចិន ចែក និងប្រគេនជូន គ្រួសារក្រីក្រព្រមទាំង ព្រះសង្ឃ

0

ដោយ ព្រំ សុខា និង អ៊ុក ផ្លុង
សៀមរាប៖ លោក ធិន ភី មេឃុំ ខ្វាវ និង លោក ពៅ ជុំ នាយការិយាល័យ ឧទ្យានុរក្សបរិស្ថាន ដែន ជម្រក សត្វព្រៃ បឹង ពែរ ភូមិសាស្ត្រ ខេត្តសៀមរាប កាលពីថ្ងៃ អាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ ២០២៤នេះ បានដឹកនាំ ក្រុមការងារ របស់ខ្លួន នាំយកអំណោយ សប្បុរសធម៌ របស់ជនជាតិ ចិន ចែកជូន ក្រុមគ្រួសារក្រីក្រ ដែលរស់នៅភូមិជ្រៃ ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ចំនួន ៣៤ គ្រួសារ ក្នុងមួយ គ្រួសារ ទទួលបាន អង្ករ ចំនួន មួយ ការ៉ុង,មី ១ កេះ, ត្រីខ ១ យួ។ នៅក្នុងថ្ងៃដដែល ក្រុមការងារ បានបន្តយកអំណោយសប្បុរសធម៌ ជនជាតិ ចិន ដដែល ចែកឲ្យ គ្រួសារក្រីក្រ ដែលស្នាក់នៅ ចំណុច វត្ត ប្រាសាទ ផែនដី ស្ថិត ក្នុង ភូមិជ្រៃ ឃុំ,ស្រុក,ខេត្ត ដូចគ្នាខាងលើ ចំនួន ២០ គ្រួសារ ផ្សេង ទៀត ក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ១ការ៉ុង, មី ១ កេះ, ត្រីខ ១ យួ ដូចគ្នា។ ទន្ទឹមនឹងនោះដែរ ក៏ បាន ប្រគេន អំណោយសប្បុរសធម៌ នេះដល់ ព្រះ សង្ឃ គង់ នៅវត្ត ប្រាសាទ ផែនដី ដែល ស្ថិត នៅភូមិ ជ្រៃ ឃុំ,ស្រុកដដែល។ អំណោយ ដែល ប្រគេន មាន គ្រឿ ឧបភោគបរិភោគ និងគ្រឿង បរិក្ខារ សម្រាប់ បូជា ក្នុង ព្រះ ពុទ្ធសាសនា ដូចជា អង្ករ, មី, ត្រីខ ទឹកបរិសុទ្ធ ទៀន,ធូប ព្រមទាំង បច្ច័យ ចំនួន ២០០០០០០ រៀល(ពីរ លានរៀល) សម្រាប់ ទុកសាងសង់តាម តម្រូវការផ្សេងៗ ក្នុង ទី អារាម ក្រោយ ចែក និងប្រគេន អំណោយរួច ប្រជា ពលរដ្ឋ ដូនជី តាជី ព្រម ទាំង ព្រះសង្ឃ បាន អរគុណ និង ជូនពរដល់ ម្ចាស់ អំណោយ ក៏ដូចជាអ្នកដែលនាំ យកអំណោយ ប្រគេន និងចែកជូនសូម ឲ្យ ជួបតែពុទ្ធពរ ទាំងបួន ប្រការ និង បដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ៕