កំពង់ឆ្នាំង៖ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញខ្លួនអាក្រាតដេកផ្កាប់មុខស្លាប់ក្នុងថ្លុកស្រែដែលរឿងនេះជាករណីចាប់រំលោភរួចសំលាប់ចោលបំបិទភ័ស្តុតាំង។ហេតុការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងថ្លុកស្រែក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ
ដែលក្មេងឃ្វាលគោបានប្រទះឃើញមុនគេ។ សមត្ថកិច្ចនគលបាលព្រហ្មទ័ណ្ឌស្រុករលាប្អៀរបានអោយដឹងថា៖ស្ត្រីរងគ្រោះមានឈ្មោះ ជុំ កុសល អាយុជាង៣០ឆ្នាំ មានកូន២នាក់ និងមានប្តីឈ្មោះ ចាន់ ថន អាយុជាង៤០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ជិតកន្លែងកើតហេតុ។នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ រូបនាងបានបាត់ខ្លួនពីផ្ទះ មិនដឹងទៅណា។
ចំណែកប្តីពេលប្រពន្ធបាត់ខ្លួនក៍បានដើរសួរអ្នកស្រុកពេញភូមិរកប្រពន្ធ ប៉ុន្តែមិនបានរកឃើញឡើយ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៤ បុរសជាប្តីបានដើររកប្រពន្ធនៅតាមផ្ទះបងប្អូនឆ្ងាយៗបន្តទៀត។ នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ភាពភ្ញាក់ផ្អើលក៍បានកើតឡើងនៅខាងលិចផ្ទះស្ត្រីរងគ្រោះប្រមាណ២០០ម៉ែត្រ គឺក្មេងឃ្វាលគោបានប្រទះឃើញសាកសពស្ត្រីរងគ្រោះដេកផ្កាប់មុខស្លាប់ទាំងខ្លួនអាក្រាតនៅក្នុងថ្លុកស្រែបាំងសន្ទះព្រៃ។
ក្នុងពេលភ្ញាក់ឃើញសពស្ត្រីរងគ្រោះខាងលើនេះ បុរសជាប្តីមិនទាន់ដឹងរឿងនេះទេ គឺរូបគេកំពង់ដើររកប្រពន្ធនៅតាមផ្ទះបងប្អូន នៅភូមិឆ្ងាយៗនៅឡើយ។ សមត្ថកិច្ចបានអោយដឹងទៀតថា នៅក្នុងស្រែសំណាបមួយខាងកើតចំណុចសាក សព សមត្ថកិច្ចបានរកឃើញ ដានជនល្មើសអូសជនរងគ្រោះកាត់ស្រែសំណាបដួលបាក់រាបមួយខ្សែ ដែលប្រហែលជាក្រោយពីជនល្មើសបានចាប់រំលោភស្ត្រីរងគ្រោះរួចមក គេបានវាយអោយនាងស្លាប់ ហើយចាប់អូសសពរបស់នាងកាត់ស្រែសំណាបយកមកទម្លាក់ចោលក្នុងថ្លុកស្រែ។សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា មុខសញ្ញាជនល្មើសត្រូវបានគេកំណត់រួចហើយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន។
នៅល្ងាចថ្ងៃ០១ ខែ វិច្ឆិកា ឆ្នាំ២០១៤នេះ សមត្ថកិច្ចជំនាញរបស់ខេត្តនិងចុះមកធ្វើកោសលវិច្ច័យពិនិត្យសាកសពតាមបច្ចេកទេស រកស្លាកស្នាមនៅលើខ្លួនជនរងគ្រោះ ដើម្បីកសាងសំណុំរឿងឃាតកម្មសម្លាប់មនុស្ស តាមនិតិវិធីច្បាប់។ក្រោយពេលពិនិត្យស្លាកស្នាមរួច សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទានតាមប្រពៃណីនៅក្នុងមូលដ្ឋាន៕