កំពង់ធំៈ លោក ឧកញ៉ាហេង សំណាង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលកំពង់ធំ ព្រះវិហារ បានមូលមតិគ្នា ព្រមទាំងក្រុមការងារសមាជិកសភាពពាណិជ្ជកម្ម និងសប្បុរសជនក្នុងនិងក្រៅប្រទេស ប្រារព្វអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងជាការជួយលើកស្ទួយវិស័យ ព្រះពុទ្ធសាសនា គាំទ្រដល់ការកសាងព្រះវិហារ ត្រូវបានដង្ហែរទៅកាន់វត្តសាខាគីរីរាមហៅវត្តចុងដា ស្ថិតនៅក្នុង ចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ពិធីបុណ្យកឋិនទានសាមគ្គី របស់សភាពពាណិជ្ជកម្មមណ្ឌលកំពង់ធំ ព្រះវិហារ ត្រូវបានចូលរួមពីសំណាក់ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពងធំ និងជាព្រះមន្នីរង្សីព្រះរាជាគណៈថ្នាក់កត្តិយស់ នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ឯកឧត្តម ណាំ ទុំ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត រួមទាំងប្រធាន មន្ទីរជុំវិញខេត្តចូលរួម ដើម្បីចាប់កុសល់ ផលបុណ្យ និងជាការចូលរួមចំណែក
ថែរក្សាវិស័យព្រះពុទ្ធសាសនា ដែលត្រូវបានរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានដឹកនាំប្រទេស ដោយពុទ្ធចក្រ និងអាណាចក្រដើរទទឹមគ្នា ព្រមទាំងបានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនយ៉ាងខ្លាំង មានវត្តអារាម និងព្រះសង្ឃ ជាច្រើន នៅទូទាំងប្រទេស និងចាត់ទុកជា កន្លែងអប់រំ មនុស្សទាំងផ្លូវចិត្ត និងផ្លូវកាយ ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្គមសន្តិភាព សង្គមមានសិល្ប៍ ធ្វើឲ្យមនុស្សមានចិត្តស្លូតបូត ចេះគោរពចាស់ទុំ ដឹងខុសដឹងត្រូវ រស់នៅក្នុងសង្គមសន្តិភាព ដោយសុខសាន្ត។
ពិធីនៃអង្គរកៈឋិន ត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ គ្រប់វត្តអារាម ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីម៉ា តាមប្រពៃណីពុទ្ធសាសនា ដើម្បីយកបច្ច័យដែលទទួលបានពីអង្គកៈឋិនទាន ទៅកសាងព្រះវិហារ ព្រមទាំងសមិទ្ធិផលនានាដែលកំពុងសាងសង់និងមានការខ្វះខាតនូវសម្ភារៈ និងថវិការជាច្រើន គ្រប់វត្តនីមួយៗក៏តែងតែមាន ប្រជាពលរដ្ឋជិតឆ្ងាយ នាំគ្នា ប្រារព្វពិធីបុណ្យកៈឋិនទាន ដែលមានកំណត់ថា ក្នុងមួយវត្តគឺត្រូវបានដង្ហែរចូលតែមួយថ្ងៃប៉ុណ្ណោះនិងមិនកំណត់ប៉ុន្មានកៈឋិននោះទេ តែចំពោះវត្តណាដែលពុំមាន កៈឋិនដង្ហែរចូលគឺ គណៈកម្មការវត្តព្រមទាំង ពុទ្ធបរិស័ទ ត្រូវរៀបចំឲ្យមានកៈឋិនសាមគ្គីជំនួសវិញ។
លោក ឧកញ៉ា ហេង សំណាង បានបញ្ជាក់ថា បច្ឆ័យដែលបានមកពី អង្គកឋិនសាមគ្គីនៅថ្ងៃនេះ គឺមានទឹកប្រាក់សរុប ១៨,២៣១,០០០រៀល និង ៧,៣៧៨ដុល្លា ត្រូវបានវេប្រគេនព្រះសង្ឃព្រះចៅអធិការវត្ត ចុងដា សម្រាប់កសាងព្រះវិហារ និងបានផ្តាំផ្ញើរដល់ ប្អូនៗសម័យនេះថា ក្នុងនាមយើងជាជាតិខ្មែរ ត្រូវជួយគ្នាថែរក្សាកុំឲ្យបាត់បង់ វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា តែកាល ណាបាត់បង់ ប្រទេសជាតិជួបតែភាពជ្រួលច្របល់ បង្ករភាពក្តៅក្រហាយ ប្រជាពលរដ្ឋរស់មិនបានសុខនោះទេ ។ដោយ ប៊ុន រដ្ឋា






































