ឱក សុគន្ធ​កញ្ញា ដកចិត្ត​ពី វង្ស ដា​រ៉ា​រតនា បញ្ចប់​សំលេង​រិះគន់​ផ្អែកលើ​មូលដ្ឋាន​ត្រឹមត្រូវ​

0


​ភ្នំពេញ​៖ បន្ទាប់ពី សំលេង​រិះគន់ ម្តង​ហើយ​ម្តងទៀត ដោយ​មិន​ផ្អែកលើ​មូលដ្ឋាន​ត្រឹមត្រូវ​នោះ ពេលនេះ តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន​ដកចិត្ត និង​បញ្ឈប់​ការរិះគន់​ពី​ទស្ស​និក ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Cambodia ។​​ជាការ​ពិតណាស់ សំលេង​រិះគន់​ម្តង​ហើយ

ម្តងទៀត​របស់​ទស្សនិកជន លើ​កម្មវិធី The Voice Cambodia ជាពិសេស​គ្រូបង្វឹក ផ្ទាល់​តែម្តង ខណៈដែល​រើស កូនក្រុម​របស់ខ្លួន ទៅកាន់​វគ្គ​បន្ត ដោយ​មិន​សមប្រកប​ចិត្ត ទស្ស​និក​មួយចំនួន ដែល​ធ្វើ​ឲ្យ​សំលេង​មិន​ស៊ីសង្វាក់​នេះ កើតឡើង ។Vong-Dararathana

តែ ទោះជា​យ៉ាងណា កាលពី​រាត្រី​យប់មិញ​នេះ ក្នុង​វគ្គ Live Show សប្តាហ៍​ទី ៤ បានបង្ហាញ​លទ្ធផល​រួចរាល់​ហើយ ក្នុង​ក្រុម ឱក សុគន្ធ​កញ្ញា ក៏​ជា​ពេល​បញ្ឈប់​សំលេង​រិះគន់ ឡើង ខណៈដែល​មិន​ជ្រើសរើស យក​កូនក្រុម ឈ្មោះ វង្ស ដា​រ៉ា​រតនា ឲ្យ​ទៅកាន់​វគ្គ​បន្ត នោះ ។​ក្នុងការ​ជ្រើសរើស​នេះ នាង​ក៏​បង្ហាញ​ចេតនា ភ្ជាប់​ជាមួយនឹង​ការបកស្រាយ ទៅកាន់​ទស្សនិកជន ថា​នាង​មិនមែនជា​មនុស្ស​លំអៀង ដូច​អ្វីដែល​ទស្សនិកជន​មួយចំនួន​ថា​នោះ ខណៈដែល ជ្រើសរើស​បេក្ខជន ឃុន វត្ថា មកពី​ខេត្តព្រៃវែង ឲ្យ​ទៅកាន​វគ្គ​បន្ត ក្នុងនោះ​នាង​បាន​និយាយថា “​ដោយ​ផ្អែកលើ​បទពិសោធ​រយៈពេល​ជាង ១០ ឆ្នាំ​មកនេះ ក្នុងការ​

បង្ហាត់បង្ហាញ​កូនក្រុម​របស់ខ្លួន នាង​ដឹង​យ៉ាងច្បាស់​ថា កូនក្រុម​របស់ខ្លួន មាន​សមត្ថភាព​លើស​គ្នា​បន្តិចបន្តួច​តែប៉ុណ្ណោះ តែ​មិនមែន​មានន័យថា អ្នកចេញ​គឺ​គ្មាន​សមត្ថភាព​នោះទេ ហើយ​ការជ្រើសរើស​នេះ វា​អាច​នឹងមិន​សមប្រកប​ចិត្ត​ទស្សនិកជន​មួយចំនួន ” ។ សម្តី​នេះដែរ នាង​បានបង្ហាញ​ចេតនា​យ៉ាងច្បាស់ ដើម្បី​បកស្រាយ​ថា នាង​មិនមែនជា​មនុស្ស ប្រកាន់​បក្ខពួក ដូច​អ្វីដែល ទស្ស​និក ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​នោះទេ ។​​ជាមួយនឹង​គ្នា​នេះដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​សរសេរ​របៀប​លេងសើច​ថា “​បើ​យក​បង​សា​មូ​ម​ទៀត គេ​ថា​លំអៀង​”

សម្តី​នេះ មិនមែនជា​ពាក្យបញ្ឈឺ ឬ​ប​ញ្ជិ​តប​ញ្ជៀ​ង​អ្វី​នោះទេ តែ​នេះ​វា​ជា​រឿង​ពិត បើសិនជា​នាង​នៅតែ​បន្ត​ជ្រើសរើស បេក្ខជន វង្ស ដា​រ៉ា​រតនា ទៀត សំលេង​រិះគន់​ទៅលើ​នាង ដូច​យក​ប្រេងសាំង ចាក់​លើ​ភ្លើង​កំពុង​ឆេះ​ដូច្នោះ ។​​សម្រាប់ វង្ស ដា​រ៉ា​រតនា ជា​បេក្ខជន ដ៏​ល្អ ដែលមាន​សំលេង​ច្រៀង​បែប Rock ខ្ពស់បំផុត មិនទាន់មាន​នរណា​អាច​ច្រៀង​បានល្អ​ដូច លោក​ឡើយ អាច​ចាត់ទុកថា​ជា​តារាចម្រៀង​ទី ១ តែ​ចម្រៀង​បែប​មនោ​ស​ញ្ជេ​ត​នា យើង​ទទួលស្គាល់ថា បេក្ខជន​រូបនេះ នៅមានកម្រិត​នៅឡើយ ៕