ក្រុងកោះរ៉ុង៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បានបញ្ជូន អូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសចំណាស់ម្នាក់មានជំងឺសម្ពាធឈាមកំរិតខ្ពស់ ឡើងដល់( ២៥.១៥ )រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជួយសង្រ្គោះបន្ទាន់។
អ្នកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា បុរសចំណាស់ខាងលើ មានឈ្មោះ ម៉ម រិទី្ធ អាយុ ៤៣ឆ្នាំ ត្រូវបាន ក្រុម ការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ៕
នាគសមុទ្រ