បញ្ជូន​ក្រុមចោរ​កាច់​សោ​ម៉ូតូ​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ក្រោយ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​

0

បន្ទាយមានជ័យ ៖ក្រុមចោរ ដែល​តែងតែ​ធ្វើ​សកម្មភាព កាច់ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ពាក់​ឯកសណ្ឋាន​ជា​ទាហាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​នៅតាម​ខេត្ត​៣​គឺ​ខេត្តបាត់ដំបង ខេត្ត សៀមរាប និង​ខេត្តបន្ទាយមានជ័យ ដែល​ស​មិត្ត​កិច្ច​ចំរុះ​ចាប់ខ្លួនបាន​ចំនួន​២​នាក់ និង​បាន​photo2ដក​វត្ថុតាង​មានដូចជា​ម៉ូតូ​សង់​ចំនួន​៤​គ្រឿង កាំភ្លើងខ្លី​មួយ​ដើម លុយ​២២​លាន​រៀល ដែក​សម្រាប់​កាច់​យក​ម៉ូតូ ទូរ​សព្ទ​ចំនួន​៤​គ្រឿង កាំភ្លើង​ខ្យល់​២​ដើម ស្លាក​លេខ​ម៉ូតូ​៤ កង់​ម៉ូតូ​៣ អាវ​ទី​ហាន​២​កំ​ប្លេ ស៊ីម​ទូរស័ព្ទ​១៥ ត្រូវបាន​សម​ត្ត​កិច្ច​បញ្ជូនទៅ​តុលាការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៤ កញ្ញា​២០១៤ នេះ​។​photo1
បញ្ជាក់ថា​: មុននឹង​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​នេះ​គឺ​ផ្តើមចេញពី មន្ត្រីនគរបាល​ដែល​យាម​នៅ​ផ្សារ​ជប់ ស្ថិតនៅ​ឃុំ​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ មានការ​សង្ស័យ​ទៅលើ​បុរស​ម្នាក់ ដែល​យក​ម៉ូតូ​មក​ផ្ញើ ហើយ​យក​ម៉ូតូ​នោះ​ទៅធ្វើ​ការជួសជុល​សោ​រក និង​សោរ​គូទ​ខាងក្រោយ ។​ដោយមាន​ការសង្ស័យ​នោះ​កម្លាំង​នគរបាល​នៅ​ទីនោះ បានធ្វើការ​ឃាត់ខ្លួន ជា​បណ្ដោះអាសន្ន ដើម្បី​សាកសួរ និង​ធ្វើការ​ស៊ើបអង្កេត​បន្តទៀត​ក្រោយពី​បាន​សួរនាំ រហូតដល់ យប់​ជ្រៅ​ទើប​ជននេះ​សារភាពថា គេ ធ្លាប់បាន​លួច​ម៉ូតូ នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​ស្រុក​ភ្នំ​តូច ខេត្តបន្ទាយមានជ័យ​។​photo3
បន្ទាប់ពី​មានការ​ស្រាវជ្រាវ​រួចមក និង​មានការ​ឯកភាព​ពី​រាជអាជ្ញា​ផង​នោះ កម្លាំង នគរបាល ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ស្រុក ចុះទៅ​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​រូបនេះ និង​ផ្ទះ​ប្អូនប្រុស របស់គេ នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ស្រាប់តែ​រកឃើញ ម៉ូតូ ២​គ្រឿង ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១៣ និង​២០១៤ ហើយ​យក ទៅ​សួរនាំ​បន្តទៀត​។​
ជនសង្ស័យ បាន​សារភាពថា ម៉ូតូ ទាំង​២​គ្រឿង​នេះ ពួកគេ​បាន​លួច​នៅ ចំណុច​ជ្រោយ​ស្តៅ ខេត្តបាត់ដំបង និង​នៅ​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕ ដោយ​:​ឃិន គ​ន្ធាphoto5 photo4