ស្ត្រីម្នាក់ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ឈឺពោះសម្រាលកូនត្រូវបានក្រុមការងារ GTVCដឹកតាម អូប័រពេទ្យល្បឿនលឿនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះ

0

ក្រុងកោះរ៉ុង៖អ្នកឧកញ៉ា ទៀ វិចិត្រប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសច រណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVCទៅទទួលយកស្រ្តីម្នាក់ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ឈឺពោះសម្រាលកូន ដើម្បីនាំយកមកកាន់ មន្ទីរពេទ្យ ជួយសង្រ្គោះ ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏ថា៖ ជួយគ្នាក្នុងគ្រាអាសន្ន ដោយ ស្រ្តីខាងលើ ត្រូវបាន ក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ នឹងបន្តដឹក តាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យក ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្ត ព្រះសីហនុដោយសុវត្ថិភាព៕

នាគសមុទ្រ