ខេត្តព្រះសីហនុ៖លោក ស កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុនារសៀលថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០២៥នេះបានដឹកនាំ កម្លាំងអធិការក្រុងព្រះសីហនុ .កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ .កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលសង្កាត់លេខ៤នឹងកម្លាំងប្រជាការពារក្រុងព្រះសីហនុចុះធ្វើរដ្ឋបាលចំហរនៅអាគារទុកចោលមួយកន្លែង ស្ថិតក្នុងក្រុមទី១២ ភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ និងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួនសរុប ២០នាក់ (ប្រុស១០នាក់) ។ ក្នុងនោះបាន រកឃើញសារធាតុញឿនចំនួន០៧នាក់ ក្រោយធ្វើតេស្ត ។បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអធិការក្រុងព្រះសីហនុដើម្បីធ្វើនិតិវិធីបន្ត៕
នាគសមុទ្រ